​ការ​ˆ​គេង​​មិន​បាន​​គ្រប់គ្រាន់​​នឹង​​កើត​​ជំងឺ​​គ្រោះ​ថ្នាក់​​ជា​​ច្រើន​

ពួក​អ្នកវិទ្យាសាស្ត្រ បាន​បង្ហាញ​អំពី​លទ្ធផល​នៃ​ការស្រាវជ្រាវ​របស់​ខ្លួន​ថា ការ​គេង​មិនបាន​គ្រប់គ្រាន់​ពុំ​ត្រឹមតែ​ធ្វើឱ្យ​ទ្រុឌទ្រោម​សរីរាង្គ​ប៉ុណ្ណោះ​ទេ តែ​នៅ​ធ្វើឱ្យ​កើន​គ្រោះថ្នាក់​កើត​ជំងឺ​ធា​ត់ ជំងឺ​ផ្លូវចិត្ត ជំងឺ​ទឹក នោម​ផ្អែម​លើសឈាម និង​ជំងឺមហារីក​...​។​ល​។​

​ខាងក្រោម​នេះ​គឺ​ជា​ជំងឺ​មួយចំនួន​ដែល​អ្នក​អាច​កើត ប្រសិនបើ​អ្នក​គេង​មិនបាន​គ្រប់គ្រាន់ ឬ​ច្របូកច្របល់​ដំណេកៈ​

ជំងឺ​ធាត់ៈ​បរិមាណ​ពេលវេលា​ដំណេក​មិន​ស្ថិរភាព វា​ចំណុះ​ទៅលើ​កម្រិត​សកម្មភាព​ក៏ដូចជា​ស្ថានភាព​សុខភាព និង​របៀប​រស់នៅ​របស់​មនុស្ស​ម្នាក់ៗ​។​បាន​ទូន្មាន​ថា​អ្នក​គួរ​ទទួលទានដំណេក​ត្រឹមតែ​៧-៨​ម៉ោង ក្នុង​មួយ​ថ្ងៃ​បាន​ហើយ​។​

ដំណេក​ស្កប់​និង​គ្រប់គ្រាន់​មាន​សារសំខាន់​បំផុត​ចំពោះ​សុខភាព​មនុស្ស​។ គេង​លក់​ស្កប់​ជួយ​កែប្រែ​ឱ្យ​ប្រសើរ​ការចងចាំ ពិសេស​ចំពោះ​កុមារ​​តូចៗ​នឹង​បន្ថយ​គ្រោះថ្នាក់​ធាត់​ដែល​បន្ត​មក​ពី​ម្តាយ​។ ការស្រាវជ្រាវ​មុននេះ​បានបង្ហាញ​ថា គេង​តិចពេក​នឹង​ធ្វើឱ្យ​កើន​តួលេខ​BMI​។ អ្នក​មាន BMI កាន់តែ​ខ្ពស់​នោះ​កម្រិត​ធាត់​កាន់តែ​ធំ​។​

ជំងឺ​ផ្លូវចិត្តៈ​ខ្វះ​ដំណេក​ពុំ​ត្រឹមតែ​ធ្វើឱ្យ​កុមារ​យំ​រំ​អែ​រំអុក​អស់កម្លាំង​ប៉ុណ្ណោះ​ទេ​តែ​សូម្បី​មនុស្ស​ធំ​ក៏​ប្រែជា​តានតឹង​ដែរ​។ ការ​គេង​មិន​លក់​យូរថ្ងៃ អាច​បង្ក​ជា​ជំងឺ​ផ្លូវចិត្ត​។​ការ​គេង​មិន​លក់​ជា​រោគសញ្ញា​មួយ​របស់​ជំងឺផ្លូវចិត្ត​។​ការ​គេង​មិន​លក់​មាន​ឥទ្ធិពល​ទៅលើ​ជីវភាព​ការងារ...។​

អ្នកជំងឺ​គេង​មិន​លក់​ប្រសិទ្ធភាព​ការងារ​ត្រូវ​ថមថយ​កម្រ​បាន​ឡើង​ឋានៈ​ហេតុនេះ​មាន​អារម្មណ៍​នឿយណាយ​ជំងឺផ្លូវចិត្ត​ក៏​លេចឡើង​។ ចំ​ពោះ​​​យុវជន​និង​ក្មេង​ជំទង់​ផលវិបាក​នៃ​ការ​គេង​មិន​លក់​នៅ​ធ្ងន់ធ្ងរ​ជាង​ពេល​វា​បង្ក​ជំងឺផ្លូវចិត្ត​និង​ថែម​ទាំង​មាន​សតិអារម្មណ៍​ចង់​ធ្វើអត្តឃាត​។​

ជំងឺ​បេះដូងៈ​បើ​តាម​ការស្រាវជ្រាវ​ជាច្រើន​របស់​អ្នកវិទ្យាសាស្ត្រ បានបង្ហាញ​ថា​មាន​ទំនាក់ទំនង​រវាង​ការ​លើសឈាម​និង​គេង​មិន​គ្រប់គ្រាន់​។​ការ​គេង​មិនបាន​គ្រប់គ្រាន់​អាច​ដោយសារ​ចំនួន​ម៉ោង​គេង​តិច​ឬ​គុណភាព​ដំណេក​ខ្សោយ​នឹង​បង្កើន​សម្ពាធ​ឡើង​បេះដូង​។​

នោះ​​ជា​មូលហេតុ​អ្វី​ពេល​អ្នក​ភ្ញាក់​បេះដូង​លោត​ញាប់​ជាង​ដើម្បី​នាំ​ឈាម​ទៅ​ពាសពេញ​សរីរាង្គ​។ ពេល​គេង​សរីរាង្គ​មិន​ទាមទារ​បរិមាណ​ចរាចរ​ឈាម​ច្រើន អាស្រ័យ​ហេតុ​នោះ​ចង្វាក់បេះដូង​យឺត ហើយ​បេះដូង​បាន​សម្រាក​ច្រើនជាង​។​

ពុំ​មាន​ពេលវេលា​សម្រាក​ច្រើន​សាច់ដុំ​បេះដូង​នឹង​ត្រូវ​នឿយហត់​។ ​ដោយសារ​បេះដូង​ត្រូវ​ធ្វើ​សកម្មភាព​ច្រើន​សម្ពាធ​ឈាម​អាច​កើន​ឬ​សាច់ដុំ​បេះដូង​អាច​ក្រាស់​ឡើង​អាច​នាំ​ដល់​បញ្ហា​ធ្ងន់ធ្ងរ​ជាង​អំពី​បេះដូង​។​ គេង​មិន​គ្រប់​ក៏​អាច​ធ្វើឱ្យ​គាំងបេះដូង​នៅ​មនុស្ស​ចាស់​។​

•​ជំងឺ​ទឹកនោម​ផ្អែមៈ​តាម​ពួក​ជំនាញ​ការឱ្យដឹងថា ស្ថានភាព​គេង​មិន​លក់​ពុំ​ត្រឹមតែ​ធ្វើឱ្យ​ទ្រុឌទ្រោម​សរីរាង្គ​ប៉ុណ្ណោះ​ទេ​តែ​នៅ​ជា​មូលហេតុ​បង្ក​ជា​បញ្ហា​សុខភាព​ជា​ច្រើន​សម្រាប់​មនុស្ស​នោះ​គឺ​ឥទ្ធិពល​ទៅដល់​ទម្ងន់​និង​ធ្វើឱ្យ​កើន​គ្រោះថ្នាក់​កើត​ជំងឺ​ទឹកនោម​ផ្អែម​។​ កុមារ​ដែល​គេង​មិន​គ្រប់​ពេល​នៅ​តូច​មានការ​ប្រឈម​កើត​ជំងឺ​ទឹកនោម​ផ្អែម​ខ្ពស់​បង្គួរ ពេល​ធំ​ពេញវ័យ​។​

•​ជំងឺមហារីកៈ​ការ​គេង​មិនបាន​គ្រប់គ្រាន់​ក៏​ពាក់ព័ន្ធ​ការកើនឡើង​គ្រោះថ្នាក់​កើត​ជំងឺ​មហារីក​ដែរ ការខ្វះ​ដំណេក​ត្រូវ​បាន​បញ្ជាក់​ថា​ធ្វើឱ្យ​កើន​កម្រិត​រលាក​ហើម​ក្នុង​សរីរាង្គ​និង​ជ្រៀតជ្រែក​ទៅ​ក្នុង​បណ្តា​ប្រតិកម្ម​អង្គ​បដិបក្ខ​ទាំង​២​នេះ​សុទ្ធតែ​ពាក់ព័ន្ធ​ដល់​ជំងឺមហារីក​។​

បង្កើន​គ្រោះថ្នាក់​បាត់បង់​ជីវិតៈ​ការស្រាវជ្រាវ​បាន​បង្ហាញ​ពី​ទំនាក់ទំនង​រវាង​ការ​គេង​មិនបាន​គ្រប់គ្រាន់​និង​កំណើន​គ្រោះថ្នាក់​បាត់បង់​ជីវិត​។

វា​ចង្អុលបង្ហាញ​ថា​បុរស​ដែល​ខ្វះ​ដំណេក​ធ្ងន់ធ្ងរ ពិសេស​គឺ​ចំពោះ​អ្នកមាន​អាយុ​ក្រោម​៤៥​ឆ្នាំ​មាន​ការ​ប្រឈម​បាត់បង់​ជីវិត​ខ្ពស់ជាង​ទ្វេដង ប្រៀប​នឹង​បុរស​គេង​ល្អ​។​

ហើយ​បុរស​ដែល​មាន​ដំណេក​ច្របូកច្របល់​ច្រើនជាង​៣​ដង​ក្នុង​មួយ​យប់​នឹង​មាន​ការ​ប្រឈម​ធ្វើអត្តឃាត​ខ្ពស់ជាង​៥​ដង​ប្រៀប​នឹង​បុរស​មាន​ដំណេក​មិន​រង​ឥទ្ធិពល​។​

ថ្វី​ត្បិត​ការច្របូកច្របល់​ដំណេក​មិន​មាន​ឥទ្ធិពល​ដល់​អត្រា​បាត់បង់​ជីវិត​របស់​ស្ត្រី​ក៏ដោយ​តែ​ទាំង​បុរស​និង​ស្ត្រី​ត្រូវ​ច្របូកច្របល់​ដំណេក​សុទ្ធ​តែ​​មាន​​លទ្ធភាព​ច្រើន​ត្រូវ​លើសឈាម និង​កើត​ជំងឺ​ទឹកនោម​ផ្អែម​៕

Vayo FM Song Request