​គុណ​ប្រយោជន៍​​ដែល​​មាន​​នៅ​ក្នុង​​ផ្លែ​​កន្ទួត​

​ជា​ការពិត​ណាស់​កន្ទូ​ត​ជា​ប្រភេទ​ផ្លែឈើ​ម្យ៉ាង​ដែល​ប្រជាជន​យើង​ចូលចិត្ត​ដាំ ហើយ​ដែល​វា​មាន​រស់ជាតិ​ជូរ ឬ​ជូរអែម​ដែល​យើង​អាច​ទទួល​ទាន​ជាមួយ​អំបិល​ម្ទេស​​បាន​។

ប្រិយមិត្ត​ទាំងអស់​ប្រហែលជា​មិន​ដែល​ចាប់អារម្មណ៍​ពី​គុណ​ប្រយោជន៍​​របស់​​កន្ទួត​​ដែល​​វា​​មាន​​សារ​ប្រយោជន៍​​តាំង​ពី​​សម្បក​ ផ្លែ ​ឫស​ និង​​ស្លឹក​​មក​ដល់​​សុខ​ភាព​​ផង​ដែរ​។

ខាងក្រោម​នេះ​ផ​ប​ហ្សូ អាស៊ី​សូម​លើ​យក​ពី​គុណប្រយោជន៍​របស់​វា​នីមួយៗ​មក​បង្ហាញ​ជូន​ដូច ខាងក្រោម​៖

-​ស្លឹក​កន្ទូ​ត​: ស្លឹក កន្ទួត​អាច​ព្យាបាល ជំងឺ​គ្រុនក្ដៅ​, ស្ងោរ​ងូត​ព្យាបាល​ចែង​ថ្ងៃ​, ហើយក៏​អាច​ព្យាបាល​ឈាម​តាម​អញ្ចាញធ្មេញ​យ៉ាង​មាន​ប្រសិទ្ធភាព​។​

-​ផ្លែ​កន្ទូ​ត​: ជា​ប្រភេទ ថ្នាំ​ត្រជាក់ ហើយក៏​អាច​ព្យាបាល​ជំងឺ​ក្អក​បាន​ផង​ដែរ​។​

-​សំបក និង ដើម​កន្ទូ​ត​: អាចជួយព្យាបាល បូ​ស​, អុច​ស្វាយ​, របួស​ចេញឈាម​, រមាស់​, ឈឺ​ធ្មេញ​, ឈឺភ្នែក​, រលាក​ត្រចៀក​មាន​ខ្ទុះ​, ក្អកមាន​ស្លេស្ម៍​, ស្ងោរ​ងូត​សំរាប់​ព្យាបាល​ចែងថ្ងៃ ។​

-​ឫស និង សំបក​កន្ទូ​ត​: វា មាន​ជាតិពុល​ដូច្នេះ​វា​អាច​ព្យាបាល​បាន​តែ​រោគ​សើរ​ស្បែក​តែប៉ុណ្ណោះ។

​ខាងលើ​នេះ​ជា​អត្ថប្រយោជន៏​របស់​ផ្លែ​កន្លួ​តដែល​លោក​អ្នក​មិន​គួរ​មើល​រំលង​នោះទេ​ព្រោះ​វា​ផ្ដល់​ដល់​រាងកាយ​របស់​អ្នក​។

Vayo FM Song Request