អគ្គិភ័យបានឆាបឆេះឃ្លាំងអេតចាយមួយកន្លែងនៅចំណុចផ្សារកណ្តាល ភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យកាលពី វេលាម៉ោង ៤ និង ២០ នាទីល្ងាច ថ្ងៃទី១៩កញ្ញា ឆ្នាំ២០១១ ។
ក្នុងហេតុការណ៍នោះ មានរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង កំពុងអន្តរាគមន៍ផងដែរ។ម្ចាស់ឃ្លាំងស្តុកគ្រឿងអេតចាយបានប្រាប់ថា មូលហេតុដែលនាំឲ្យមានភ្លើងឆេះ ដោយកម្មករបានផ្សារដែក ហើយកំទេចផ្កាភ្លើងប៉ុស្តិផ្សា បានខ្ទាតធ្លាក់មកលើកំទេចក្រដាសអេតចាយ ទើបបណ្តាលឲ្យភ្លើងឆេះឡើងតែម្តង។ មកដល់ម៉ោង ៤ និង ៥៥ នាទី ថ្ងៃនេះក្រុមពន្លត់អគ្គិភ័យ បានគ្រប់គ្រង ស្ថានការណ៍ស្ទើរទាំងស្រុងហើយ៕




































