Wednesday, Jun 19th

Last update01:33:54 AM GMT

ទីតាំងឋិតនៅ: ព័ត៌មានជាតិ សន្តិសុខ ស្លាប់​២​នាក់​របួសធ្ងន់​​ម្នាក់​​នៅ​​ខេត្ត​ពោធិ៍សាត់

ស្លាប់​២​នាក់​របួសធ្ងន់​​ម្នាក់​​នៅ​​ខេត្ត​ពោធិ៍សាត់

  • PDF

ស្លាប់​២​នាក់ និង​របួសធ្ងន់​ម្នាក់ បន្ទាប់ពី​ជនរងគ្រោះ​បាន​យក​គ្រាប់បែក​ដែល​សល់​ពី​សម័យ​សង្គ្រាម​មក​អុក​លេង បណ្តាលឲ្យ​ផ្ទុះ​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ២ និង​៤០​នាទី​រសៀល ថ្ងៃទី​២១​កញ្ញា ឆ្នាំ​២០១១ នៅក្នុង​ភូមិ​ខ្លាក្រពើ ឃុំ​អន្លង់ត្នោត ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់​។

តាម​ប្រភព​ពី​អាជ្ញាធរ​បានឲ្យដឹងថា ជនរងគ្រោះ​ទាំង​៣​នាក់​មាន ទី​១​ឈ្មោះ យឹម សៅ​រី អាយុ​ជាង ២០​ឆ្នាំ ជា​ទាហានទីបញ្ជាការ​វរៈ​សេនា​តូច​លេខ​២ ទី​២​ឈ្មោះ យឹម យ៉ា ជា​កម្មករទាំង​២​នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​។ ចំណែក​​ជនរង​គ្រោះ​​ដែល​​រងរបួស​ធ្ងន់​មានឈ្មោះ ញាញ់​។

    About Us
    Khana

Activities

Find us at Facebook

Contact Us