ក្បួន​ទស្ស​ន៏​​ទាយ​ច្រមុះ​

ច្រមុះ​ធំ ច្រមុះ​តូចៈ

-​ ចំពោះ​មនុស្ស​ដែល​មាន​ច្រមុះ​ធំ​ជា​មនុស្ស​ដែល​មាន​ទ្រព្យសម្បត្តិ​ច្រើន​។​មនុស្ស​ណា​ដែល​មាន​ច្រមុះ​កាន់តែ​ធំ​កាន់តែ​ល្អកាន់តែមាន​ទ្រព្យសម្បត្តិ​ច្រើន​ហូរហែរ​។​ប៉ុន្តែ​ចំពោះ​ស្ត្រី​ដែល​មាន​ច្រមុះ​តូច​វិញ​ជា​មនុស្ស​ឧស្សហ៏ រៀបការ​សារជាថ្មី​។ ហើយ​ការ​ទស្ស​ន៏ទាយ​នេះ​ក៏​មើល​ទៅលើ​ទ្រង់ទ្រាយ​ច្រមុះ​តូច​ទៅ​នឹង​ផ្ទៃមុខ​របស់​មនុស្ស​គ្រប់​រូប​ទៀត​។​បើ​ផ្ទៃ​មុខធំ និង​ច្រមុះ​ធំ​គឺ​ចាត់ទុក​ថា​ទ្រង់ទ្រា​យធំទៅ​តាម​​នឹង​ផ្ទៃមុខ​ធំ​តែ​ច្រមុះ​តូច​គឺ​ជោគវាសនា​ស្តូចស្តើង​ទៅតាម​ហ្នឹង​។

-​ ចុង​ច្រមុះ​ដែល​មាន​សាច់ៈ​សំដៅ​ទៅលើ​មនុស្ស​ដែល​មាន​ចុង​ច្រមុះស្រូច​ហើយ​មាន​សាច់ច្រើន និង រីក​ធំ​សំបូរ​ទ្រព្យសម្បត្តិ នៅក្នុង​ការរស់នៅ​។ ចំនែក​អ្មកមានចុង​ច្រមុះ​ស្រូច​តែ​​គ្មាន​​សាច់​គឺ​ពិបាក​សង្ឃឹមថា​អាច​មាន​ទ្រព្យសម្បត្តិ​ណាស់​។

-​ ​ចំពោះ​អ្នក​ដែល​មាន​ស្លាប​ច្រមុះ​ទាំងសងខាង​រីក​ធំជា​ពិសេស​មាន​រាង​មូល គឺ​ល្អ​ប្រសើ​រទាំងការងារ និង​ទ្រព្យ​ដែល​​គេហៅថា​ជាច្រ​មុះ​​​មាត់​ជ្រូក​។​ប៉ុន្តែ​បើ​ស្លាប​ច្រមុះ​មាន​រាង​រួញ​តូច​ហើយ​រន្ធ​ច្រមុះ​មាន​រាង​វែង​ស្រូច​ដែរ​នោះ​គឺ​ក្រៅពី​ពិបាក​រក​ទ្រព្យសម្បត្តិ​បាន​ច្រើន ហើយ​​​ក្លាយជា​មនុស្ស​ម៉ៅ​ស្វិតមាន​អត្តចរិតព្រមទាំង​កំព្រា​ឪពុក​ម្តាយ​នៅ​វ័យក្មេង​ទៀតផង​។​ ប្រជុំ​ចិញ្ចើមនិង​ក្តោងច្រមុះ​អាច​ស្រោច​ស្រង់​បាន។

-​ ​ប្រជុំ​ចិញ្ចើាម​ជាទី​តាំងផ​តខូង​នៅ​ក្តោងច្រមុះ ប្រសិនបើ​ផង​ខូង​ជ្រៅ​គឺ​ជោគវាសនា​កាន់តែ​ទាប​ជាពិសេស​ច្រើន​​​តែ​​​បរាជ័យ​ក្នុងការ​រក​​ស៊ី​ជូ​ញ​ដូរ​។

-​ ទ្រង់ទ្រាយ​ក្តោងច្រមុះ​មាន​ថ្នាំង​រដិបរដុប​(​ឆ្អឹងច្រមុះ​ខ្ពស់​ទាប​)​តំណាំង​ឲ្យ​មនុស្ស​មាន​អត្តចរិត​កាច​សាហាវ និង​មាន​ចិត្តវៀចវេ​រុំ។

-​    ​ចំពោះ​មនុស្ស​ដែល​មាន​ក្តោងច្រមុះ​វិញ​គឺ​ពិតជា​ល្អ​ឥតខ្ចោះ​បើ​ក្តោងច្រមុះ​វៀច​ទោះជា​នៅ​ក្នុង​ជាតិ​នេះ ឫ​ ជាតិ​​ក្រោយ​​ត្រូវ​តែ​​មាន​ឧបសគ្គ​​ជាមួយ​ប្រពន្ធ​ដោយ​ចៀស​មិន​ផុត​។​


Vayo FM Song Request