កំណើន​​សេដ្ឋកិច្ច​​ក្នុង​​ប្រទេស​​ថៃ ​កើន​​ឡើង​​​យឺត​នៅ​ត្រីមាស​​ទី​២​ឆ្នាំ​នេះ​

យោង​តាម​ការផ្សាយ​របស់ Bloomberg សេដ្ឋកិច្ច​របស់​ប្រទេស​ថៃ​មាន​កំណើន​ត្រឹមតែ​​២.៨ភាគ ក្នុង​រយៈពេល​បី​ខែ​​ ចាប់ពី​​ខែ​​មេសា ដល់​​ខែ​​​មិថុនា​​​នេះ។

ខណៈ​កាលពី​ត្រីមាស​មុន សេដ្ឋកិច្ច​​ប្រទេស​​ថៃ​មាន​កំណើន​រហូត​ដល់​៥.៤​ភាគរយ ជាមួយនឹង​ការ ធា្ល​ក់​ចុះ​នៃ​លុយ​បាត​ជិត​៥​ភាគរយ បើ​ធៀប​នឹង​លុយ​ដុល្លា​អាមេរិក​នោះ​ហើយ​ការនាំ​ចេញ​មាន​កំណើន​​តែ​​០.៩៥ភាគរយ​តែ​ប៉ុណ្ណោះ។

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​សង្គម និង​សេដ្ឋកិច្ច​ជាតិ​បានឲ្យ​ដឹង​នៅ​ថ្ងៃច័​ន្ទ​នេះ​ថា កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​ថៃ សម្រាប់​ត្រីមាស​ទី​២ ធៀប​​នឹង​​ត្រី​មាស​ទី​​១​ឆ្នាំ​នេះ គឺ​បាន​កើនឡើង​យឺត​ជាង​ឆ្នាំ​មុន។

ការធ្លាក់ចុះ​នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​មួយ​នេះ គឺ​ដោយសារតែ​មាន​ការរាំងស្ទះ​ក្នុង​ការនាំចេញ និង​ការធ្លាក់ចុះ​ការវិនិយោគទុន​នៅក្នុង​ប្រទេស​រួម​ទាំង​តម្រូវការ​ក្នុងស្រុក​ក៏​បាន​ថមថយ​ចុះ​ដែរ​។​

​ជាមួយគ្នានេះដែរ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​សង្គម និង​សេដ្ឋកិច្ច​ជាតិ​ក៏​បាន​ទម្លាក់​ការព្យាករណ​កំណើ​ន​DGP​ពី​មុន​ដែរ ដែល​ចាប់ពី​៤.២​ភាគរយ ដល់​៥.២​ភាគរយ​នោះ មក​នៅត្រឹម​៣.៨​ភាគរយ ដល់​៤.៣​ភាគរយ​វិញ ។

យ៉ាងណាក្តី​រដ្ឋាភិបាល​ប្រទេស​ថៃ​រំពឹងថា កំណើន​សេដ្ឋកិច្ច​សកល​នឹង​ងើប​ឡើងវិញ​យ៉ាង​ឆាប់រហ័ស។ ដោយ​ឡែក​​សម្រាប់​​ផែន​ការ​​វិនិយោគ​​នានា ត្រូវ​បាន​រដ្ឋាភិបាល​ផ្អាក់​ទុក​មួយ​ឡែក ព្រោះ​រងចាំ​ដោះស្រាយ​ជម្លោះ​ផ្នែក​នយោបាយ​ឲ្យមាន​ស្ថិរភាព​ជាមុនសិន៕

Vayo FM Song Request