SBIជប៉ុននិង​​ក្រុមហ៊ុន​ថៃ​ចាប់ដៃគ្នា​ពង្រីក​ការរកស៊ី​នៅ​កម្ពុជា

​ក្រុមហ៊ុន​មូល​ប​ត្រSBI Royal Securities Plc ដែល​ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុនSBI Holding ,Inc មាន​មូលដ្ឋាន​នៅក្នុង​ប្រទេស​ជប៉ុន បាន​ចុះ​កិច្ច​ព្រមព្រៀង​ជា​មូលដ្ឋាន ក្នុង​ការ​បង្កើត​សម្ព័ន្ធ​អាជីវកម្ម និង​មូលធន​ជាមួយ ក្រុមហ៊ុន​មូល​ប​ត្រ​Finansia Syrus Securities Pcl ដែលជា​ក្រុមហ៊ុន​មូលបត្រ​ឈាន​មុខ​មួយ​របស់​ថៃ។

តាម​គម្រោង​ក្រុមហ៊ុន​សម្ព័ន្ធ​អាជីវកម្ម​ទាំងពីរ នឹង​ពង្រីក​មូលធន នឹង​ពង្រីក​ទុន​វិនិយោគ​របស់​ខ្លួន នៅ​កម្ពុជា។ និយតករមូ​លបត្រ​និយាយថា ការចង​សម័ម្ពន្ធភាព​នេះ នឹង​ក្លាយ​ទៅជា​សន្ទុះ​មួយ​ផ្សេង​ទៀត ក្នុង​ការទាក់ទាញ វិនិយោគិន​បរ​ទេស​ឲ្យ​កាន់តែច្រើន ពិសេស​មកពី​ប្រទេស​ថៃ​តែម្តង ។​

​អគ្គនាយករង​គណៈកម្មកា​រមូ​លប​ត្រ​កម្ពុជាលោក សុខ តារា បាន​និយាយថា កិច្ចព្រមព្រៀង​នេះ​នឹង​ជួយ​លើកកម្ពស់​ក្រុមហ៊ុន​ ក្នុង​ស្រុក​ឲ្យ​កាន់តែខ្លាំង​ថែម​ទៀត ព្រមទាំង​ជំរុញ​ឲ្យមាន​ការកែល​ម្អ​ទីផ្សារ​មូលបត្រ នៅ​កម្ពុជា​ទៀតផង​។

យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​របស់​ក្រុមហ៊ុន​SBI បានអោយដឹងថា ក្រុមហ៊ុនSBI នឹង​បន្តកាន់កាប់​ភាគហ៊ុន​ចំនួន៦៥.៣ភាគរយ នៅក្នុង​ក្រុមហ៊ុន​មូលបត្រSBI Royal Securities ចំណែក​ក្រុមហ៊ុន​ថៃ នឹង​កាន់កាប់​ភាគហ៊ុន​ចំនួន២០​ភាគរយ ៕

Vayo FM Song Request