ទំនុកចិត្ត​​វិនិយោគិន​​បរទេសនៅ​កម្ពុជា​ធ្លាក់​ចុះ​ជិត​៥០ភាគរយ

យោងតាម​ការចេញផ្សាយ ​ដោយ​ការ​សែត​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃនេះ បានឲ្យដឹងថា  ក្រោយពី​ការប្រកាស​លទ្ធផល​បោះឆ្នោត ដោយ​គណៈ​កម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត​រួច​មកភាព​តាន តឹង​ផ្នែក​នយោបាយ​ហាក់បាន​ផ្ទុះឡើង ដែល​ជា​ហេតុ​ធ្វើឲ្យ​ទំនុកចតិត្ត​នៅក្នុង​សេដ្ឋកិច្ច​កម្ពុជា បាន​ធ្លាក់ចុះ​ប្រហែល​៥០ភាគរយ។

នេះ​បើ​តាម​ការស្ទង់មតិ​ទីផ្សារ​ទៅលើ​អ្នកដឹកនាំ​ពាណិជ្ជកម្ម​បរទេស​នៅ​កម្ពុជា ដោយ​ក្រុមហ៊ុន​ស្រាវជ្រាវ​ឥណ្ឌូ​ឆាយ​ណា ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ភ្នំពេញ។

ក្រុមហ៊ុន​ស្រាវជ្រាវ​ឥណ្ឌូ​ឆាយ​ណា បាន​រកឃើញថា ៩៨ភាគរយ​ក្នុងចំណោម​អ្នក​ឆ្លើយតប បាន​បង្ហាញ​ពី​ទំនុកចិត្ត​នៅពេល​សួរ ប្រហែល​មួយ​ខែ នា​មុនពេល​ការបោះឆ្នោត កាលពី​ថ្ងៃទី២៨ ខែកក្កដា។ ប៉ុន្តែ​នៅ​ក្នុង​ការតាមដាន បន្ទាប់ពី​ការបោះឆ្នោត​រួចតួលេខ បាន​ធ្លាក់ចុះ​មក នៅត្រឹម​៤៧ភាគរយ​ប៉ុណ្ណោះ។​

​អ្នកគ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន​ស្រាវជ្រាវ​ឥណ្ឌូ​ឆាយ​ណា​កម្ពុជាលោក Karl Johan Remoy បាន​ថ្លែងថា ថ្វីបើ​មាន​ការឆ្លើយតប​ក្នុង​ចំនួន​កាន់តែ​តិច នៅក្នុង​កម្រង​សំណួរ តាមដាន​ខាងក្រោម បន្ទាប់​ការបោះឆ្នោត​នេះ​ក៏​ដោយ ក៏​បញ្ហា​នេះ​នៅតែ​ចង្អុលបង្ហាញ​ពី​ការផ្លាស់ប្តូរ​ឥរិយាបថ ដោ យ​សារ​តែ ព្រឹត្តិការណ៍​នយោបាយ​ថ្មីៗ​នេះ។

គួរបញ្ជាក់​ថា ការស្ទង់មតិ​អ្នកដឹកនាំ​ពាណិជ្ជកម្ម​បរទេស របស់​ក្រុមហ៊ុន​ឥណ្ឌូ​ឆាយ​ណា  បាន​ចាប់ផ្ដើម​កាលពី​ឆ្នាំ២០១១ ដែល​កំណត់ អ្នក​មា ន​អាជីព​ការងារ​នៅ​កម្ពុជា ដូចជាអគ្គនាយក អ្នកគ្រប់គ្រង​ទូទៅ ឬ​សមាជិក​របស់​ក្រុម​ដឹកនាំ​ជាន់ខ្ពស់ជាដើម។​

​ទាក់ទិន​ហ្នឹង​បញ្ហា​នេះលោក កង ច័ន្ទ​តារា​រ័ត្ន នាយក​វិទ្យាស្ថាន​សិក្សា​អភិវឌ្ឍន៍​កម្ពុជា​និយាយថា លទ្ធផល​នៃ​ការ​អង្គេត​នេះ  មិនមាន​អ្វី​គួ​រ​ឲ្យ​ភ្ញាក់​ផ្អើល​ទេដោយ​លោក លើកឡើងថា ដោយ​សារ​តែ​គេ បាន​មើលឃើញ​ពី ការ​ចល័ត​កងទ័ព រថក្រោះ និង​ពី​ការព្រមាន​ធ្វើ​មហា​បាតុកម្ម ជា​​​​​ដើម​​នោះ សុទ្ធសឹងតែ​គ្មាន​សញ្ញាណ​ច្បាស់លាស់​ណាមួយ បង្ហាញ​ពី​ស្ថិរភាព​នៅឡើយ។

បញ្ហា​ដ៏​តាន់តឹង​ទាំងនេះហើយ គឺជា​សញ្ញា​គំរាមកំហែងសម្រាប់​ប្រជាជន​ដែល​មាន​មូលធន និង​ប៉ះពាល់​ដល់​ការវិនិយោគ​បរទេស  ។ លោក​បន្តថា ស្ថិរភាព​នយោបាយ គឺ​មាន​ទំនាក់​ទំ​ន ង​យ៉ាងខ្លាំង​ជាមួយនឹង​ស្ថិរភាព​នៃ​ការផ្គត់ផ្គង់ ហើយ​វា​នឹង​មាន​ផលប៉ះពាល់​យ៉ាងខ្លាំង​ដល់​សេ ដ្ឋ​កិច្ច ប្រសិនបើ​អស្ថិរភាព​នេះ នៅតែ​បន្ត៕(ដោយៈថា ថៃ)

Vayo FM Song Request