ប្រទេស​ឡាវ​គ្រោង​ទិញ​យន្តហោះ​ចំនួន​៤​​គ្រឿងបន្ថែម​ទៀត

ដើម្បី​ឆ្លើយ​នឹង​តម្រូវការ​ជើងហោះហើរ ចេះតែ​កើនឡើត​ឥត​ឈប់ឈរ​សោះ​នោះ ក្រុមហ៊ុន​អាកាសចរណ៍​ឡាវ គ្រោង​នឹង​ទិញ​យន្តហោះ​ម៉ូ​ដែល​ATR72-600ចំនួន២គ្រឿង​នៅ​ឆ្នាំក្រោយ​នេះ និង​យន្តហោះ​ម៉ូ​ដែលAirbus 320 ចំនួន២គ្រឿងនៅ​ឆ្នាំ២០១៥ខាងមុខ ។

នេះ​បើ​តាម​សារពត៌មានVientiane Times កាល​ពី​ច័ន្ទ​ម្សិលមិញ។ មិនតែប៉ុណ្ណោះ​ឡើយ នៅ​ខែ​តុលា ក្រុមហ៊ុន​អាកាសចរណ៍ Lao Airlines នឹង​បង្កើន​ជើងហោះហើរ​ប្រចាំថ្ងៃ​របស់​ខ្លួន ពី​ទីក្រុង​វៀងចន្ទន៍ និង​ទីក្រុងឧត្តម​សាយ​ក្នុង​ខេត្តបរកែវ និង​ខេត្ត​លួង​នាំ​ថា ពី៣ទៅ៤​ជើង ។

ហើយ​ក្នុង​ខែ​ដដែល​នោះ ក្រុមហ៊ុន​ហោះហើរ​មួយ​នេះ  នឹង​ចាប់ផ្តើម​ផ្តល់​សេវា​ហោះហើរ​ទៀងទាត់ ទៅ​កាន់​ទីក្រុង អ៊ី​ន​ជុន ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង​ទៀត​ដែរ  ។

គួរគត់សម្គាល់​ថា សម្រាប់​ខែ​តុលា នៅ​ប្រទេស​ឡាវ គឺជា​រដូវ​កាល​ទេសចរណ៍​ដ៏​មមាញឹក​បំផុត​។ នៅ​ឆ្នាំ២០១២ ប្រទេស​ឡាវ បាន​ទទូល​ភ្ញៀវ​ទេសចរ​បរទេស​បរ​ទេស ចំនួន​ជាង៣,៣ លាន​នាក់ ស្មើ​នឹង​ពាក់កណ្តាល​ប្រជាជន​សរុប​ប្រទេស​នេះ និង​ផ្តល់​ប្រាក់​ចំណូល​ប្រមាណ១៣​លា​ន​​​ដុល្លារ ។​

​គួរបញ្ជាក់​ថា ក្រុមហ៊ុន Lao Airlines ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ១៩៧៦ ដែល​បច្ចុប្បន្ន​មាន​យន្តហោះ​ចំនួន ១៤​គ្រឿង ដូចជា​យន្តហោះ​ម៉ូ​ដែល A320 ចំនួន ៤ គ្រឿង យន្តហោះ​ម៉ូ​ដែល ATR72-500 ចំនួន៤គ្រឿងយន្តហោះ​ម៉ូ​ដែលATR72-600 ចំនួន២គ្រឿង និង​យន្តហោះ​ម៉ូ​ដែលMA60 ចំនួន៤គ្រឿង​៕(ដោយៈថា ថៃ)

Vayo FM Song Request