មហាអំណាច​ធំ​ពីរគឺ​​អាមេរិក​និង​​ចិន​មិន​អាច​អត់​​គ្នា​បានទេ​

​កាលពី​អំឡុង​ខែ​មិថុនា​កន្លង​ទៅនេះ ប្រធានាធិបតី​ថ្មី​របស់​ប្រទេស​ចិនគឺ​លោក ស៊ី ជី​ង​ពីង បាន​ចាប់ផ្តើម​ធ្វើ​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ​និង​ជា​លើក​ទី​១​ទៅ កាន់​ប្រទេស​នៅ​អាមេរិក​ឡាទីន និង​សហរដ្ឋអាមេរិក​ដើម្បី​ជួប​ពិភាក្សា​ជាមួយ​ប្រធានាធិបតី​អាមេរិក​លោក បា​រ៉ាក់ អូ​បា​ម៉ា និង ទាក់​​ទាញ​ការវិនិយោគ​ផ្សេងៗ​។

នៅក្នុង​ជំនួប​ពិភាក្សា​នោះ ក្រៅ​ពី​បញ្ហា​សេដ្ឋកិច្ច​ភាគី​ទាំងពីរ ក៍​បាន​លើកឡើង​ពី​បញ្ហា​នៃ​ការ​លូច​យក​ព័ត៌មាន​សំងាត់​យោធា​ពី​សំណាក់​ប្រទេស​ចិន​ផងដែរ​។សហរដ្ឋអាមេរិក តែងតែ​ចោទប្រកាន់ចិន​ ថា បាន​លូច​ចូល​យក​ព័ត៌មាន​សំងាត់​របស់​យោធា អាមេរិក ប៉ុន្តែ​ភាគី​ចិន​បាន​បដិសេធ​។

​យ៉ាងណា​ក៍ដោយ ប្រទេស​មហាអំណាច​ពិភពលោក​ទាំងពីរ​នេះ នឹង​មិន​អាច​អត់​គ្នា ទៅវិញទៅមក​បាន​នោះ​ទេ ពោល​គឺ ពួកគេ​ត្រូវ​ការ​ទាញ​យក​​​ផលប្រយោជន៍​គ្នា​ទៅវិញទៅមក​។

ជា​បន្ត​សូម​ស្តាប់​បទ​វិភាគ​របស់លោក សុខ ទូច បណ្ឌិត​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​មក ពី​ប្រទេស​រុស្ស៊ី​តាម​ការសាកសួរ​ពី វ៉ា សំណព្វ​!


សំលេងៈ​

Audio clip: Adobe Flash Player (version 9 or above) is required to play this audio clip. Download the latest version here. You also need to have JavaScript enabled in your browser.

Vayo FM Song Request