វិបត្តិ​​នៅ​​ស៊ី​រី​ញាំ​ង​​ឲ្យ​​តម្លៃ​​ប្រេង​​លើ​ទីផ្សា​​ពិភព​លោក​​ឡើង​ថ្លៃ

តម្លៃ​ប្រេង​ឆៅ​នៅលើ​ទីផ្សារ​ពិភពលោក​បាន​នឹង​កំពុង​ហក់​ឡើង​ខ្ពស់​យ៉ាងខ្លាំង ដោយសារតែ​ប្រទេស​មហាអំណាច​លោកខាងលិច ប្រកាស​ពី​ការដាក់ទណ្ឌកម្ម និង​ត្រៀមលក្ខណៈ​ក្នុង​ការវាយប្រហារ​កម្ទេច​របប​ស៊ី​រី។

វិបត្តិ​ដ៏​​សាំ​ញាំ​ទាំងនេះ​ក៏​កំពុងតែ​ធ្វើឲ្យមាន​ការព្រួយបារម្ភ​កាន់តែ​ខ្លាំង​ដែរ ជុំវិញ​ការផ្គត់ផ្គង់​ប្រេង​ឆៅ​នៅ​មជ្ឈឹម​បូ​ព៌ា​និង​នៅ​តំបន់​អាស៊ី​អាគ្នេហ៍។

​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​តម្លៃ​ប្រេង​នៅលើ​ពិភពលោក បាន​​ឡើង​ដល់​​ជាង​​២​ដុល្លា ​ដោយ​​ប្រេង​ Brent ​នៅ​ផ្សារ​​ក្រុង​​ឡុង​​ដ៍​បាន​​ឡើង​​លើ​​១១៧​ដុល្លារ​ក្នុង​មួយ បារ៉ែល និង​ប្រេង​នៅ​ផ្សារ​អាមេរិក​ឡើង​ដល់​កំរិត​ខ្ពស់​បំផុត​ក្នុង​រយៈពេល​ជាង​១៨​ខែ​កន្លងមកនេះ។​

​ជាមួយគ្នានេះដែរ ការផលិត​ប្រេង​ឆៅ​នៅ​ប្រទេស​លី​ប៊ី​ប្រហែលជា អាច​ធ្លាក់ចុះ​យ៉ាង​គំហគ រហូតដល់​២០០,០០០​បារ៉ែល​ក្នុង​មួយ​ថ្ងៃ បន្ទាប់​ពី​បិទ​ទ្វា​រោងចក្រ​ផលិត​ប្រេង​Elephant កាលពី​ថ្ងៃ​ច័ន្ទ ដោយសារតែ​មាន​មហា​បាតុកម្ម​។

ក៏​ប៉ុន្តែ​យ៉ាងណា​ក៏ដោយ​អ្នកវិភាគ​មួយ​ចំនួនបា​និយាយថា ការផ្គត់ផ្គង់​ប្រេង​នៅលើ​ទីផ្សា​នៅ​ប្រទេស​អាមេរិក​ខាងជើង និង​ប្រទេស Saudi Arabia នឹង​គ្រប់គ្រាន់​ដោយ​មាន​តម្លៃ​សមរម្យ​ទៀតផង៕(ដោយៈថា ថៃ)

Vayo FM Song Request