អាមេរិកបារាំង​អង់គ្លេសកំពុង​​ត្រៀម​វាយប្រហារ​​ប្រទេស​ស៊ី​រីខណៈ​ចិន​និង​រូស្ស៊ីជំទាស់​

ការវាយប្រហារ​ដោយ​ឧស្ម័ន​ពុល ​ទៅលើ​ប្រជាជន​ខ្លួនឯង​ដោយ​រដ្ឋាភិបាល​ស៊ី​រី បាន​ក្លាយជា ហេតុផល​ច្បាស់លាស់​មួយ ដែល​ប្រទេស​មហា​អំណាច​សហរដ្ឋអាមេរិក បារាំងនិងអង់គ្លេស កំពុង​ត្រៀម​បើក​ការវាយប្រហារ​ចូលទៅ​ក្នុង​ប្រទេស​ស៊ី​រី ដើម្បី​ផ្តួលរំលំ​របប​ដឹកនាំ​របស់​លោក​បាស់​សា អាល់​អាសា​ឌ​។

រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិកលោក ចូក ហាក់​ហ្គែល បាន​ប្រាប់​សារព័ត៌មាន BBC​ ថា យោធា​អាមេរិក​បាន​ត្រៀម​ខ្លួន​រួចរាល់​ហើយ ដោយ​គេ​នៅ​តែ​​​រងចាំ​បញ្ជា​ពី ប្រធានាធិបតី​អាមេរិក បា​រ៉ាក់​អូបា​ម៉ា​ប៉ុណ្ណោះ​។ ជាមួយគ្នានេះប្រទេស​បារាំង និង​អង់គ្លេស ក៍បាន​ប្រកាស​គាំទ្រ​ការ​ធ្វើ​អន្តរា​គ​មន៍​យោធា​ចូលទៅ​ក្នុង​ប្រទេស​ស៊ី​រី​ផងដែរ​។​

ប្រសិនបើ​មាន​ការវាយប្រហារ​ដោយ​យោធា​ពី​ប្រទេស​លោកខាងលិច​មែន តើ​អនាគត ប្រធានាធិបតី​ស៊ី​រី លោក​បាស់​សា អាល់​អាសា​ឌ នឹង​ទៅជា​យ៉ាងណា​? ហើយ​តើសង្គ្រាម​នៅក្នុង​ប្រទេស​ស៊ី​រី នឹង​អាច​រីក​រាលដាល​នៅលើ​ពិភពលោក​រឺទេ ខណៈ​ដែល​ប្រទេស​មហា អំណាច​រូស្ស៊ី បាន​ប្រឆាំង​យ៉ាង​ដាច់អហង្ការ​នោះ​?

ជាបន្ដសូម​បទសំភាសន៍​របស់​វ៉ា សំណព្វ ជាមួយ លោក សុខ ទូច បណ្ឌិត​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​មក​ពី​ប្រទេស​រូស្ស៊ី។

សំលេងៈ

Audio clip: Adobe Flash Player (version 9 or above) is required to play this audio clip. Download the latest version here. You also need to have JavaScript enabled in your browser.

Vayo FM Song Request