​បច្ចុប្បន្ន​​កម្ពុជា​​មាន​​ស​ហ​គ្រាស​​ធុន​​តូច ​​និង​មធ្យម​ជាង​​៥​សែន​

​លោក​ម៉េង សក្តិ​ធារ៉ា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ឧស្សាហកម្ម នៃ​ក្រសួង​ឧស្សាហកម្ម​រ៉ែ និង​ថាមពល​បាន​ថ្លែងថា សម្រាប់​ប្រទេស​កម្ពុជា​នា​ពេល​​បច្ចុប្បន្ន​នៅ​មាន​សហគ្រាស​ខ្នាត​តូច​និង​ខ្នាត​មធ្យម​តិចតួច​នៅឡើយ។

​ ដែល​ជា​បញ្ហា​ប្រឈម​សម្រាប់​ប្រទេស​កម្ពុជា​ក្នុង​ការប្រកួតប្រជែង​ជាមួយ​នឹង​បណ្តាល​ប្រទេស​ជិតខាង ជាពិសេស​នៅពេល​ខាងមុខ​ប្រទេស​កម្ពុជា​នឹង​ចូល​សមាហរណកម្ម​អាស៊ាន​ទៀត​នោះ​។

លោក​ថា បើ​ប្រៀបធៀប​នឹង​ប្រទេស​ថៃ​កម្ពុជា​យើង​មាន​ស​គ្រាស​ខ្នាតតូច​និង​មធ្យម​តិច​ជាង​ប្រទេស​ថៃ​ច្រើន​ណាស់ ដែល​ប្រទេស​ថៃ​មាន​ទៅ​ដល់​​ជាង​២​លាន​សហគ្រាស​។​

សំលេងៈ

Audio clip: Adobe Flash Player (version 9 or above) is required to play this audio clip. Download the latest version here. You also need to have JavaScript enabled in your browser.

​តែ​យ៉ាងណាក៏ដោយ លោក​ម៉េង សក្តិ​ធារ៉ា បានបញ្ជាក់​ថា នាពេល​បច្ចុប្បន្ន​នេះ​រដ្ឋាភិបាល​កម្ពុជា​កំពុង​តែ​ខិតខំ​ប្រឹងប្រែង​រៀបចំ​យុទ្ធសាស្ត្រ ដើម្បី​​ពង្រឹង​នៅ​សមត្ថភាព​សហគ្រាស​ទាំង​អស់​នៅក្នុង​ប្រទេស​កម្ពុជា​បន្ថែ​ម​ទៀត ក្នុង​គោលដៅ​ដើម្បី​ប្រកួតប្រជែង​ជាមួយ​បណ្តាល​ប្រទេស​មួយ​​ចំនូ​ន​នៅ​អាស៊ាន​។

សំលេងៈ

Audio clip: Adobe Flash Player (version 9 or above) is required to play this audio clip. Download the latest version here. You also need to have JavaScript enabled in your browser.

​បើ​តាម​លោក​ម៉េង សក្តិ​ធារ៉ា បានបង្ហាញ​ថា ក្នុងចំណោម​សហគ្រាស​កម្ពុជា​ទាំង​៥​សែន​នោះ គឺ​មាន​ជាង​៩០​ភាគរយ​ហើយ ដែល​មាន​កម្លាំង​ពល​កម្ម​​តិច​ជាង​១០​នាក់ ដូច្នេះ​វា​ជា​មីក្រូ​សហគ្រាស ហើយ​សហគ្រាស​ធុន​តូច និង​មធ្យម​គឺ​មាន​មិន​ដល់​១០​ភាគរយ​ផង​។

ជាទូទៅ​គេ​ចាត់​ចំណាត់ថ្នាក់​នៃ​សហគ្រាស​ធុន​តូច និង​មធ្យម ឬ​ជា​មីក្រូ​សហគ្រាស​ដោយ​ផ្អែក​ទៅលើ​កត​ក្តា​ពីរ គឺ​ទី​១​សហគ្រាស​ណា​ដែល​មាន​​កំលាំង​​ពលកម្ម​ចាប់ពី​១០​នាក់​ឡើង​ទៅ​គេ​ហៅថា​ជា​SME ប៉ុន្តែ​ចាប់ពី​​ ១០​នាក់​ចុះ​ក្រោម ត្រូវ​ចាត់ទុកជា​មីក្រូ​សហគ្រាស​៕(ដោយៈជា ធីរិទ្ធ)​

Vayo FM Song Request