ទីផ្សារ​​អចលន​ទ្រព្យ​របស់​​កូរ៉េ​​ខាងត្បូង​រស់​​ឡើង​​វិញ

យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​ពី​ក្រសួង​ចំនួន​៥​របស់​ប្រទេស​កូរ៉េខាងត្បូង​រួម​មាន​ក្រសួង​ហិរញ្ញវត្ថុ​ផង​នោះ កាល​ពី​​ម្សិល​មិញ​​បាន​​ឲ្យ​​ដឹង​​ថា រដ្ឋាភិបាល​នឹង​កាត់បន្ថយ​ពន្ធ​ទិញ​ផ្ទះ និង​បង្កើន​ការផ្ដល់​ប្រាក់កម្ចី​ទាប​។

បន្ថែម​ពី​នេះ​ទៀត ក្រៅពី​កូរ៉េខាងត្បូង​បាន​ប្រកាស​ពី​វិធានការ​ក្នុង​ការគាំទ្រ​ទីផ្សារ​អចលនទ្រព្យ​នោះ​លោកស្រី​ប្រធានាធិបតី Park Geun Hye  ក៏​​ស្វែង​រក​​ការ​ជំរុញ​កំណើន​សេដ្ឋកិច្ច និង​ជួយ​ដល់​គ្រួសារ​ដែល​មាន​ចំណូល​ទាប ។​

​ការធ្វើឲ្យ​ទីផ្សារ​អចលនទ្រព្យ​រស់ឡើង​វិញ គឺជា​គន្លឹះ​ដ៏​សំខាន់​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ក្រុង​សេ​អ៊ូល​ក្នុង​ការជំរុញ​ដល់​សុខុមាល​ភាព​​សង្គម និង​ដឹកនាំ​សេដ្ឋកិច្ច​។

គួរ​បញ្ជាក់​​ថា វិធានការ​នេះ​នឹង​កាត់បន្ថយ​ពន្ធ​ទិញ​ផ្ទះ​ចាប់ពី​១ភាគរយ និង​៣​ភាគរយ ពោល​គឺ​ធ្លាក់ចុះ​ពី២ ភាគរយ​ទៅ ៤ភាគរយ អាស្រ័យ​លើ​តម្លៃ​ផ្ទះ​ដោយ​មិន​គិត​ពី​ចំនួន​ផ្ទះ​ដែល​អ្នកទិញ​បាន​កាន់កាប់​រួចហើយ​នោះទេ៕

Vayo FM Song Request