នៅ​ឆមាស​​ទីមួយ​អតិផរណា​​កម្ពុជា​មាន២.៩​ភាគរយ

​បើ​យោងតាម​ការចេញផ្សាយ​ដោយ​ការ​សែត​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃនេះ​បានឲ្យដឹងថា អតិផរណា​កម្ពុជា​នៅ​ឆមាស​ទី​១​ឆ្នាំ​​​នេះ​​​មាន​២,៩​ភាគរយ​ ដែល​​កើន​ឡើង​១,៨​ភាគ​រយ​ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំទៅ។

យ៉ាងណាក៏ដោយ​អត្រា​អតិផរណា​ក្នុង​កម្រិត​នេះ ត្រូវបាន​ធានា​គារ​កណ្តាល​អះអាងថា អាច​គ្រប់គ្រង​​បាន​​ហើយ​​វា​​ក៏​​បញ្ជាក់​​​ពី​​​ដំណើរ​​ការ​​​ល្អ​របស់​​​ម៉ាក្រូ​សេដ្ឋ​កិច្ច ដែល​គាំទ្រ​ដោយ​ស្ថិរភាព​​នៃ​​អត្រា​​ប្តូរ​ប្រាក់​​ធៀប​​នឹង​​ប្រាក់​​ដុល្លារ​​អាមេរិក។

​ទាក់ទិន​នឹង​បញ្ហា​នេះ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា លោកជា ចាន់តូ ក៏​បាន​បាន​និយាយ​​ដែរ កាលពី​ថ្ងៃ​ទី​២៤សីហា​ថា អត្រា​អតិ​ផរណា​​នេះ កើន​ឡើង​ក្នុង​កម្រិត​មួយ​អាច​គ្រប់គ្រង​បាន ដែល​បណ្ដាល​មកពី​ការកើនឡើង​ទុនបម្រុង​បរទេស​រហូត​ដល់ ៤,០៤៦ពាន់​លាន​ដុល្លារ ដែល​កើនឡើង ១៣.៤ភាគរយ ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំទៅ ។

នេះ​អាច​ធានាបាន​ថា ប្រទេស​នេះ​អាច​មាន​សមត្ថភាព​​ក្នុង​ការ​​នាំ​ចូល​​ផលិត​ផល​​សម្រាប់​​រយៈ​ពេល​​​យ៉ាង​ហោច​ណាស់​៤ខែ​។ ​លោក​បន្ត​ថា​ ស្ថិរ​ភាព​​តម្លៃ ​និង រូបិយប័ណ្ណ​ប្រាក់រៀល កំពុង​រួមចំណែក​ក្នុង​ការកសាង​ទំនុកចិត្ត​ពី​សាធារណជន​ចំពោះ​សេដ្ឋកិច្ច​នេះ។

​លោក Hiroshi Suzuki អគ្គនាយក និង​ជា​ប្រធាន​វិទ្យាស្ថាន​ស្រាវជ្រាវ​ពាណិជ្ជកម្ម​កម្ពុជា​បាន​ថ្លែងថា ស្ថិរភាព​អត្រា​ប្តូរ​ប្រាក់​មាន​សារៈសំខាន់​ណាស់​​សម្រាប់​កម្រិត​ស​ន្ទ​ស្សន៍​តម្លៃ​ទំនិញប្រើប្រាស់​នៅ​កម្ពុជា​។

គួរ​បញ្ជាក់​ជួន​ថា បើ​តាម​ទិន្នន័យបឋម​ផ្លូវការ​បាន​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ចេញផ្សាយ​កាលពី​ខែកក្កដា​បង្ហាញថា កំណើន​សេដ្ឋ​កិច្ច​​របស់​​កម្ពុជា​ត្រូវបាន​គេ​ព្យាករ​៧,៦ភាគរយ នៅ​ឆ្នាំ​នេះ ខណៈ​អត្រា​អតិផរណា​មាន​ប្រមាណ​ជា​ ៤ភាគរយ​៕(ដោយៈថា ថៃ)​

Vayo FM Song Request