ព័ត៌មានចុងក្រោយ:

​ទឹក​​ផ្លែ​ឈើ​សម្រាប់​​ការពារ​សុខភាព​

​នេះ​ជា​ប្រភេទ​ទឹក​ផ្លែឈើ​ដែល អាច​ជួយ​ធ្វើឱ្យ​ប្រពន្ធ​ខួរក្បាល បេះដូង និង​តម្រងនោម មាន ដំណើរការ​បាន​ល្អ នឹង​ជៀសវៀង​ពី​ជំងឺ​ផ្សេងៗ បាន​ថែម​ទៀត​ផង​។ ហើយ​ប្រភេទឹក​ផ្លែឈើ ទាំងនេះ​វា​មិន​ពិបាក​រក ហើយ​យើង​អាច​ធ្វើ​វា​បាន​ដោយ​ខ្លួនឯង​។​

១.​ទឹក​ផ្លែ​ទ​ទឹម ជួយ​ការពារ​ជំងឺ​បេះដូងៈ ​

ទឹក​ផ្លែ​ទ​ទឹម មាន​សារធាតុ​ប្រឆាំង​រ៉ាឌីកាល់​សេរី​ខ្ពស់ ជួយ​ការពារ​កូលេ​ស្តេ​រ៉ូ​ល កកស្ទះ​សរសៃឈាម​បាន​។​ហើយ​ទឹក​ទទឹម​ក៏​សម្បូរ​ទៅ​ដោយ​ជាតិ​ដែក​ចំពោះ​ស្ត្រី មាន​ផ្ទៃពោះ​ពិសា​ដើម្បី​រក្សាគភ៌ និង​ជួយ​ជម្រះ​ជាតិពុល ពី​ក្នុង​រាងកាយ​។

២.​ទឹក​ផ្លែ​ប៉ោ​ម ជួយ​ការពារ​ខ្សោយ​ខូរក្បាលៈ

​ទឹក​ផ្លែ​ប៉ោ​ម​សម្បូរ​ទៅដោយ វីតាមីន C នឹង​ប៉ូ​តា​ស្យូម អាច​ជួយ​ជំរុញ​ការផលិត​សារធាតុ​គីមី​ក្នុង​ខួរក្បាល​ដែល​ជួយ​ឱ្យ​មាន​ការ​ស្វែងយល់​បាន​ឆាប់រហ័ស​ព្រមទាំង​មាន​សារធាតុ​ប្រឆាំង​រ៉ាឌីកាល់​សេរី និង​ជួយ​ពន្យា​ការ​ចុះខ្សោយ នៃ​កោសិកា​ខួរក្បាល​តាម​វ័យ​ទៀតផង​។​

៣.​ទឹកក្រូច​ច្របាច់​ការពារ​ជំងឺ​តម្រងនោមៈ​

​ទឹកក្រូច​ច្របាច់ ជា​ប្រភព​នៃ​វីតាមីន C និង អាស៊ីតហ្វូលិ​ក ដែល​ទប់ស្កាត់​ការលូតលាស់​របស់​ដុំ​ក្រួសក្នុងប្រមាត់​បាន​ល្អ​ជា​ង​ផ្លែឈើ​ក្នុង​ក្រុម​រុក្ខសាស្ត្រ​ផ្សេងៗ​ដូចជា ក្រូចឆ្មារ ទំពាំងបាយជូ​រ​។​

Vayo FM Song Request