​កម្ពុជា​-​ទី​ម័រ​ ​ធ្វើ​​កិច្ច​​សហប្រតិបត្តិការ​​​សេដ្ឋកិច្ច​

​លោក​អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់​សម្តេច​ហ៊ុន សែន បាន​មាន​ប្រសាសន៍​​ឲ្យ​ដឹង​​ក្រោយ​​ពី​​ជំនួប​​នោះ​ថា ដំណើរ​ទស្សនកិច្ច​របស់​លោក​នា​យក​រដ្ឋមន្ត្រី​ទី​ម័​រឡេ​ស្ត​មកកាន់​​ប្រទេស​កម្ពុជា​​។

នៅ​ពេល​នេះ ​គឺ​ដើម្បី​ពង្រឹង​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការនៃ​ប្រទេស​ទាំង​ពីរ និង​ដើម្បី​ធ្វើការ​ពិនិត្យ​មើល​លើ​វិស័យ​ស​ក្តានុពល​​ផ្សេងៗ​ទៀត ដែល​ប្រទេស​ទាំង​ពីរ​អាច​ធ្វើ​ទំនាក់ទំនង​ជាមួយ​គ្នា​បាន​។

សម្តេចនាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​ស្នើ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី និង គណៈប្រតិភូ​ពិនិត្យ​មើល​ទៅលើ​លទ្ធភាព​នៃ​វិស័យ​ផ្សេងៗ​ដែល​ប្រទេស ទាំង​ពីរ​​អាច​ធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា​បាន​ពិសេស​លើ​វិស័យ​ស្រូវ​អង្ករ​ដែល​កម្ពុជា គឺជា​ប្រទេស​ផលិត​អង្ករ​ស្រាប់​។

ពាក់ព័ន្ធ និង​បញ្ហា​អាស៊ាន​សម្តេចនាយក​រដ្ឋមន្ត្រី​មាន​បាន​និយាយថា ជំហរ​របស់​កម្ពុជា គឺ​គាំទ្រ​ប្រទេស​ទីម័​រឡេ​ស្ត​ចូល​ជា​សមាជិក​ពេញ​សិទ្ធិ​របស់​​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ហៅ​កាត់​ថា អាស៊ាន​។

​ក្រោយពី​បញ្ចប់​នូវ​ជំនួប​ចរចា​ទ្វេភាគី​រួចមក​លោកនាយក​រដ្ឋមន្ត្រី​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ទីម័​រឡេ​ស្ត និង​សម្តេចហ៊ុន សែន បាន​ធ្វើ​ជា​សា​ក្សី​​នៃ​​ពិធី​ចុះហត្ថលេខា​លើ​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា​ស្តីពី​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​ពាណិជ្ជកម្ម និង បច្ចេកទេស​រវាង​រដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ទីម័​រឡេ​ស្ត។

ដែល​ចុះហត្ថលេខា​រវាង​លោក​ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី​ និង​​ជា​​រដ្ឋ​មន្ត្រី​​​​ក្រសួង​​​ពាណិជ្ជកម្ម​ជា​មួយ​នឹង​រដ្ឋមន្ត្រី​ក្រសួង​​ទេសចរណ៍​នៃ​សាធារណ​​រដ្ឋ​​​ប្រជាធិប​តេយ្យ​​​ទីម័​រ​ឡេ​ស្ត​។

​សូមបញ្ជាក់​ថា នេះ​គឺជា​លើក​ទី ១ នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោកនាយក​រដ្ឋមន្ត្រី និង ជា​រដ្ឋមន្ត្រី​ការពារជាតិ និង​សន្តិសុខ នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​នីម័​រឡេ​ស្ត នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។

នៅក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល៥​ថ្ងៃ​នៅ​កម្ពុជា លោក​ហ្គោស​ម៉ៅ នឹង​ជួប​ពិភាក្សា​​ការងារ​​ជា​មួយ​សម្តេច​ហេង សំរិន ប្រធានរដ្ឋសភា​ជាមួយ​គ្នា​នេះ​លោក​និង​មាន​គំរោង​អញ្ជើញ​ទស្សនា​តំបន់​ប្រវត្តិ សាស្ត្រ​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ។

ក្នុងនោះ​រួមមាន​សារមន្ទីរ​ជាតិ​ព្រះបរមរាជវាំង​ទស្សនា​ទីក្រុង​ភ្នំពេញ ផ្សារ​ធំថ្មី ទស្សនា​រោងចក្រ​កិន​ស្រូវ​អង្ករ​កសិកម្ម​រុងរឿង ក្នុង​ស្រុក​អង្គស្នួល ខេត្ត​កណ្តាល ទស្សនា​សារមន្ទីរ​ប្រល័យពូជសាសន៍​ទួលស្លែង​ពិសេស​អញ្ជើញ​ទៅ​ទស្សនា​នៅតាម​បណ្តា​ប្រាង្គ​ប្រាសាទ​មួយ​ចំនួន​ក្នុង​ខេត្ត​សៀមរាប​៕(ដោយៈជា ធីរិទ្ធ)

Vayo FM Song Request