សេដ្ឋកិច្ច​​ជប៉ុន​កើន​ឡើង​​ខ្ពស់ ​សម្រាប់​​ត្រីមាស​​ទី​២

​ក្នុង​រយៈពេល​តែ​៣​ខែ​ប៉ុណ្ណោះ​គឺ​ចាប់ពី​ខែ​មេសា រហូតដល់​ខែ​មិថុនា​ឆ្នាំ​២០១៣​នេះ សេដ្ឋកិច្ច​ប្រទេស​ជប៉ុន​បាន​រីកចម្រើន​ឡើង​រហូត​ដល់​ទៅ​០.៩​​ភាគរយ បើ​ប្រៀបធៀប​នឹង​រយៈពេល​៣​ខែ​ផ្សេងៗ​ទៀត​។

កំណើត​សេដ្ឋកិច្ច ដែល​ត្រូវបាន​គេ​បញ្ជូលទៅ​ក្នុង​កំណើន​ប្រចាំ​ឆ្នាំ​នោះ គឺ​៣.៨​ភាគរយ។ តាមពិតទៅ​ការកើនឡើង​នេះ​វា​ហួត​ពីអ្វី​ដែល​គេ​ព្យាករណ៍​​ទុក​​ទៅ​ទៀត ដែលថា​អាច​នឹង​កើនឡើង​ត្រឹមតែ​០.៦​ភាគរយ​ប៉ុណ្ណោះ។

​គួរបញ្ជាក់​ថា ប្រទេស​ជប៉ុន​បានចាប់ផ្តើម​ប្រើប្រាស់​វិធានការ​ដ៏​ខ្លាំងក្លា​បំផុត ​ដើម្បី​ទម្លុះទម្លាយ​រាល់ឧ​បគ្គស​គ្គ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ ដើម្បី​​ស្តា​​កំណើន​សេដ្ឋកិច្ច​របស់​ខ្លួន​ឡើងវិញ ក្នុងនាម​ជា​ប្រទេស​សេដ្ឋកិច្ច​ធំ​បំផុត​លំដាប់​ទី​៣​នៅលើ​ពិភពលោក បន្ទាប់​ពី​សេដ្ឋកិច្ច​របស់​ខ្លួន បាន​​ដាំ​ក្បាល់​ចុះ​អស់​ជាច្រើន​ឆ្នាំ​មក ។

​វិទ្យាស្ថាន​ស្រា​ជ្រាវ Fujitsu បាន​លើកឡើង​ថា អ្នកបង្កើត​គោលនយោបាយ​ជប៉ុន បាន​សម្តែង​នៅ​សុទិដ្ឋិនិយម​យ៉ាងខ្លាំង​នៃ​ដំណើរ​ដ៏​ជឿន​លឿន​​នៃ​​សេដ្ឋកិច្ច​​ដែល​ក្រុមហ៊ុន​ជាច្រើន ចាប់ផ្តើម​បោះ​វិនិយោគ​យ៉ាង​សម្បើម។

យ៉ាងណាក៏ដោយ រដ្ឋាភិបាល​ជប៉ុន​ក៏​កំពុង​តែពិចារណា​ពី​ការដំឡើង​អត្រាពន្ធ​លក់​ដែរ នោះ​គឺ​ពន្ធ​រកស៊ី​នា​ក្នុង​ប្រទេស​ជប៉ុន។ នាពេល​បច្ចុប្បន្ន​​នេះ​អត្រាពន្ធ​មាន​ត្រឹម​៥​ភាគរយ​ប៉ុណ្ណោះ ហើយ​ស្ថិត​នៅក្រោម​ផែនការ​របស់​រដ្ឋាភិបាល​នៅឡើយ​ទេ ប៉ុន្តែ​អាច​នឹង​ឡើង​ខ្ពស់​រហូតដល់​ទៅ​១០ ភាគរ​យ នៅ​ឆ្នាំ​២០១៥​ខាងមុខ។

​អ្នកបង្កើត​គោលនយោបាយ​ជប៉ុន បាន​ជជែក​រក​ហេតុផល​ថា វិធានការណ៍​ទាំងនេះ គឺ​គន្លឹះ​ដ៏​សំខាន់​បំផុត​ដើម្បី​កាត់បន្ថយ​បំណុល​សាធារណៈ​​ខ្ពស់​នៅ​ប្រទេស​ជប៉ុន ដែល​ស្ថិតនៅ​ចន្លោះ​២៣០​ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​។

ហើយ​ក្នុង​ពេល​ជាមួយគ្នា​នោះ​រដ្ឋាភិបាល​ហ្ស៊ី​ន​ហ្ស៊ូ​អាបេ ក៏​ត្រូវការ​បង្កើន​ចំណូល​ដែរ ដើម្បី​ចំណាយ​ទៅលើ​សុខមាលភាព​ខណៈ​ប្រជាជន​របស់​ខ្លួន មាន​វ័យ​ចំណាស់​កាន់តែ​ខ្ពស់។ បើ​តាម​ការសន្និដ្ឋាន​ចំនួន​ប្រជាជន​ជប៉ុន​ប្រមាណ​​ជា​៤០% នឹង​ត្រូវ​ចូល​សោធន៍​និវត្តន៍នៅ​ឆ្នាំ​២០៦០។

​ក៏​ប៉ុន្តែ​អ្វី​ដែល​ជា​ក្តី​បារម្ភ​នោះ គឺ​ការដំឡើង​ពន្ធ​ទៅវិញ​ទេ ដែល​អាច​ធ្វើអោយ​ប៉ះពាល់​ដល់​តម្រូវការ​ក្នុងស្រុក​និង​បណ្តាល​ឲ្យ​រាំងស្ទះ​ដល់​ការ​ស្ទុះ​ងើប​ឡើងវិញ​នៃ​សេដ្ឋកិច្ច​ក្នុងប្រទេស៕(ដោយៈថា ថៃ)​

Vayo FM Song Request