អាហារ​​សំរាប់​​សុខភាព​​មាត់​ធ្មេញ

ពេល​ដែល​និយាយ​អំពី​ការថែទាំ​មាត់​ធ្មេញ វា​មិនមែន​ត្រឹមតែ​ការ​ដុស​ធ្មេញ រឺ​ការ​ខ្ពល់មាត់​ជាមួយទឹក​ថ្នាំ​ទេ ប៉ុន្តែ​ការជ្រើសរើស​អាហារ​សំរាប់​បរិភោគ​​​ក៏​ជា​វិធី​មួយ​ជួយ​អោយ​មាត់​ធ្មេញ​មាន​សុខភាព​ល្អ និង​ធ្វើអោយ​ស្នាមញញឹម​របស់​ស្រស់ស្រាយ​ផងដែរ​។

ខាងក្រោម​នេះ​គឺជា​អាហា​រទាំង​​៤​ដែល​ធ្វើអោយ​ធ្មេញ​ល្អប្រសើរៈ

១.តែ​៖​នៅក្នុង​ស្លឹក​តែ​មាន​ផ្ទុក​ទៅ​ដោយ​សារធាតុ​ម្យ៉ាង​ហៅថា Polyphenols ដែល​ជួយ​ការពារ​ធ្មេញ​ពី​ជា​តុ​អាស៊ីដ​ក្នុង​ធ្មេញ​។ គួរ​ទទួល​ទាន​តែ​បៃតង រឺ​តែខ្មៅ​១ រឺ ២​កែវ​ក្នុង​មួយ​ថ្ងៃ ហើយ​គួរ​ប្រើប្រាស់​ទឹកឃ្មុំ​ជំនួស​អោយ​ការប្រើ​ស្ករ​។​

២.ផឹកទឹក​៖​ទឹក​ជួយ​លាង​សំអាត​កាកសំណល់​ជាប់​ធ្មេញ និង​ប្រឆាំង​នឹង​ភាព​សំណឹក​ធ្មេញ​ផង​ដែរ ដែល​ហេតុនេះហើយ​បាន​គេ​តែង​ប្រើប្រាស់​ទឹក​រាល់ពេល​ដុសធ្មេញ និង​ខ្ពល់មាត់​។ គួរ​ពិសារ​ទឹក​អោយបាន​ច្រើន​តាម​ដែល​អាច​ធ្វើទៅបាន​។​

៣.​ស្ករ​កៅស៊ូ​(​ជាតិ​ស្ករ​តិច​)៖​ការ​ទំពា​ស្ករ​កៅស៊ូ អាច​ជួយ​អោយ​ធ្មេញ និង​អញ្ចាញ​ស្អាត​។ គួរ​ទំពា​ស្ករ​កៅស៊ូ ក្រោយ​ទទួលទាន​អាហារ​ហើយ ដើម្បី​ការពុក​ធ្មេញ ដោយសារ​កាកសំណល​ជាប់​ធ្មេញ ហើយ​ការ​ទំពា​ស្ករ​កៅស៊ូ​ក៏​ជា​លំ​ហាត់ប្រាណ​មាត់​ធ្មេញ​ផង​ដែរ​។​

៤.​ទឹកដោះគោ​៖ទឹកដោះគោ​មាន​ផ្ទុក​ទៅ​ដោយ​សារជាតិ​កាល់ស្យូម និង​ផូស្វាត រួម​ជាមួយ​វីតាមីន D ដែល​ជួយ​អោយ​ធ្មេញ​មាន​សុខភាព​ល្អ និង​​រឺងមាំ ហើយ​វា​ក៏​ជួសជុល​អញ្ចាញធ្មេញ​ផងដែរ​។ ប្រសិនបើ​អ្នក​ប្រតិកម្ម​នឹង​ទឹកដោះគោ​អ្នក​ទាំងអស់​គ្នា​អាច​ពិសារ​ទឹក​សណ្តែក​ជំនួស​បាន​។​

Vayo FM Song Request