​វិធី​សាស្ត្រ​​​សម្រាប់​​ការពារ​​ក្នុង​ពេល​​មក​រដូវ​

ស្ត្រី​ជា​ច្រើន​តែង​ជួប​បញ្ហា​លំបាក​នៅពេល​ដល់​ថ្ងៃ​ធ្លាក់​រដូវ​។ បញ្ហា​តិច​ឬ​ច្រើន​អាស្រ័យ​លើ​អា​ការៈកើតឡើង​ទៅលើ​ស្ត្រី​យើង​ម្នាក់ៗ​ប៉ុណ្ណោះ​។ ប្រការ​សំខាន់​បំផុត​ត្រូវ​កត់​ថ្ងៃខែ​ធ្លាក់​រដូវ ក្នុង​ប្រតិទិន​ថា​អំឡុង​រដូវ​ខែ​របស់​អ្នក​តែង​ធ្លាក់​មក​ចំ​ថ្ងៃ​ណា​ដើម្បី​ត្រៀម​ទប់ទល់​ឲ្យបាន​ត្រឹមត្រូវ​។​

​ដើម្បី​កាត់បន្ថយ​អា​ការៈកើតឡើង​ក្នុង​អំឡុងពេល​ធ្លាក់​រដូវ​ដូចជា រមូល​ពោះ ចុក​រួយ ឈឺ​ដើមទ្រូង ឈឺក្បាល ឈឺ ខ្នង​ឈឺ​ត្រង់​ក្រោម​ផ្ចិត ស្រៀវ​ស្រាញ​ក្នុង​ខ្លួន ចុកពោះ​ស្ត្រី​ចាំបាច់​ត្រូវ​រក្សា​បរិមាណ​ទឹក​ក្នុង​រាងកាយ ដោយ​ការបរិភោគ​អាហារ​ដែល​មាន​វីតាមីន B6 និង​វីតាមីន​E កាល់ស្យូម និង​ម៉ាញ៉េ ស្យូម​ព្រោះ​ក្នុង​អំឡុង​នេះ មាន​ឈាម ធ្លាក់​ច្រើន ដូច្នេះ​ត្រូវ​បរិភោគ​អាហារ​សំបូរ​ធាតុដែក​បន្ថែម​។​

​គួរ​ចៀសវាង​ការផឹក​ភេសជ្ជៈ​ប្រភេទ​កាហ្វេ​អ៊ី​ន ព្រោះថា​នឹង​ធ្វើឲ្យ​ដើមទ្រូង​តឹង​អួល ឈឺក្បាល និង​មាន​អារម្មណ៍​តប់ប្រមល់​ពិសេស​គ្រឿង​ស្រវឹង​ដែលមាន​សារជាតិ​អាល់កុល​ដែល​ជួយ​ឲ្យ​អ្នក​មាន​អារម្មណ៍​ប្រសើរឡើង​នោះ ពេល​បរិភោគ​ហើយ​មិន​ផ្តល់​ផល​ល្អ​ឡើយ​។​

​គួរ​បរិភោគ​អាហារ​ច្រើនដង តែម្តងៗ​បន្តិចបន្តួច​ព្រោះ​អាច​ជួយ​កាត់បន្ថយ​អា​ការៈតានតឹង​អារម្មណ៍ ជួយ​ទប់​កម្រិត​សារជាតិ​ស្ករ​ក្នុង​ឈាម​ជួយ​ការពារ​អាការៈ​អស់កម្លាំង​ល្ហិត​ល្ហៃ និង​អា​ការៈឈឺ​ក្បាល​។​

​ត្រូវ​បរិភោគ​អាហារ​ដែល​មានកា​ក​សរសៃ​ច្រើន​ដូច​ជា​បន្លែ ផ្លែឈើ សណ្តែក​ដែល​ជួយ​កាត់បន្ថយ​ការបាត់បង់​សារជាតិ​ទឹក​ក្នុង​រាងកាយ​។ ​ត្រូវ​ចៀស​វាង​​ការបរិភោគ​អាហារ​ជំពូក​ទឹកដោះគោ ប៊័​រ សាច់សត្វ​ពីព្រោះថា​សារជាតិ​ខ្លាញ់​បង្ក​ឲ្យ​កើតអា​ការៈឈឺ​ចុកចាប់​៕

Vayo FM Song Request