​អាហារ​​៤​មុខ​​បំប៉ន​​សុខភាព​​ស្បែក​​មុខ

​មនុស្ស​យើង​ទាំង​បុរស​ទាំង​ស្ដ្រី​តែង​ប្រាថ្នា​ចង់បាន​ស្បែក​ស្អាត​ស​រលោង​ប៉ុន្ដែ​មុខ​ឡើង​មុន​ខ្មៅ​មាន​ស្នាម​គ្រើម​អ្នក​ប្រាកដជា​មិន​ចង់​ទៅ​ណា​មក​ណា​នោះ​ឡើយ​ព្រោះ​អ្នក​មាន​អារម្មណ៍​ខ្មាស​គេ​។

ដើម្បី​បំប៉ន​សុខភាព​ស្បែក​ផ្ទៃមុខ​អ្នក​ឲ្យ​តឹង​រលោង​ស្អាត​៖

១.​ស្ត្រូ​បឺរី​ ​ផ្លែឈើ​ប្រភេទ​នេះ​មាន​ប្រសិទ្ធភាព​ក្នុង​ការសម្អាត​ជាតិ​ខ្លាញ់ និង​ធូលី​លើ​ផ្ទៃមុខ ដូចជា​ម៉ាស់​អីចឹង​។ ស្ត្រូ​បឺរី មាន​វីតាមីន C ដែល​ការពារ​មេរោគ​ផ្សេងៗ​។ ​វិធី​ងាយៗ​ដោយ​អ្នក​គ្រាន់​តែ​បុក​ស្ត្រូ​បឺរី​ល្អិត រួច​ដាក់​លើ​ម៉ាស់​បិទមុខ​និង​យកមក​គ្រប​លើ​ផ្ទៃមុខ​​ទុក​​រយៈ​ពេល​​៥នាទី​​ ជា​ការ​ស្រេច​។​

២.ស៊ុត​ ​សារធាតុ​ស​នៃ​ស៊ុត​ជួយ​ផ្ដល់​សំណើម និង​ធ្វើឲ្យ​ផ្ទៃ​មុខតឹង​ណែន​។ អ្នក​គ្រាន់តែ​យក​សារធាតុ​ស​នោះ​មក​លាប​ត្រដុស​ថ្នមៗ​លើ​ផ្ទៃមុខ និង​ទុក​រយៈ​ពេល២​ ឬ​ ៣​នាទី ចាំ​លុប​លាងមុខ​សម្អាត​។​

៣.ទឹក​ក្រូចឆ្មារ​ ទឹក​ក្រូចឆ្មារ​ជា​ឱសថ​ដ៏​សាមញ្ញ​បំផុត ដែល​អាច​ធ្វើឲ្យ​ស្បែក​អ្នក​ភ្លឺរលោង​គ្មាន​ខ្លាញ់​ជាប់​ស្បែក​មុខ​។ វា​អាច​បង្រួម​រន្ធ​ញើស​ធំៗ​លើ​ផ្ទៃមុខ​អ្នក​(​ធ្វើ​​ឲ្យ​​តឹង​​ស្អាត​)​។ វិធី​ងាយៗ​ដោយ​គ្រាន់តែ​អ្នកយក​ទឹក​ក្រូចឆ្មារ​មក​លុបលាង​ផ្ទៃមុខ​អ្នក​ប៉ុណ្ណោះ ហើយ​ត្រូវ​លាងជម្រះ​វិញ​ក្នុង​រយៈពេល​២ ឬ ៣នាទី​។​

៤.ទឹកឃ្មុំ​ ​អ្នក​អាច​ប្រើប្រាស់​ទឹកឃ្មុំ​រាល់ថ្ងៃ​មក​សម្អាត​ផ្ទៃមុខ​អ្នក​។ ទឹកឃ្មុំ​ផ្ដល់​សំណើម​ស្បែក​ផ្ទៃមុខ​ទន់​រលោង និង​ជួយ​កម្ចាត់​មេរោគ​ផ្សេងៗ​លើ​ផ្ទៃមុខ​ឆ្លង​តាម​​ដៃ និង​ធូលី​។

អ្នក​គ្រាន់តែ​យក​ទឹកឃ្មុំ​មក​លាប​ថ្នម​លើ​ផ្ទៃមុខ និង​ទុក​ចោល​រយៈពេល​៥នាទី រួច​ចាំ​លុបលាង​សម្អាត​។ កាន់តែ​ប្រសើរ បើសិន​អ្នក​លាយ​ទឹកឃ្មុំ​នឹង​ទឹក​ក្រូចឆ្មារ​បន្តិច​។​

Vayo FM Song Request