បក្ស​ប្រឆាំងៈបើ​ក្រសួង​​មហាផ្ទៃបដិសេធ​​បាតុក​ម្ម​​​២៤លើ​២៤ម៉ោង​មែន​គឺ​​ជា​​រឿង​​​នយោបាយ​

  • PDF

កិច្ច​ជំនួប​ជាង​៣​ម៉ោង រវាង​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ និង តំណាង​សាលា​រាជ​ធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​១១​​កញ្ញា​​នេះ សាលា​រាជធានី​បាន​សម្រេច​លើ​គោល​​ការណ៏​មួយចំនួន​ដែល​គណបក្ស​សង្គ្រោះ​ជាតិ ស្នើរ​សុំ​និង​ជូនដំណឹង ប៉ុន្តែ​នៅ​មាន​ចំនុច​មិន​ឯកភាព​គ្នា​មួយចំនួនទៀត។

ចំនុច​មិន​ឯកភាព​នោះ​ត្រូវបាន ​លោក​ឡុង ឌី ម៉ង់ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បញ្ជាក់ថា នឹង​ត្រូវ​ផ្ញើរ​ជូន​ទៅ​ក្រសួង​មហាផ្ទៃ​ដើម្បី​សម្រេច​បន្ថែមថា ត្រូវ​អនុញ្ញាត​តាម​ការស្នើរ​ធ្វើ​មហា​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ រឺ​យ៉ាងណា​?

ប៉ុន្តែ​សម្រាប់​លោក​ហ៊ូ វ៉ាន់ តំណាង​គណបក្ស​សង្គ្រោះ​ជាតិ​បាន​អះអាង​ឲ្យដឹងថា លោក​​មាន​សង្ឃឹម​​យ៉ាង​​មោះ​មុត​​ថា បើ​យោង​តាម​ច្បាប់​បាតុកម្ម​ក្រសួង​មហា​ផ្ទៃ​​នឹង​​អនុញ្ញាត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​មហា​បាតុកម្ម ២៤​ម៉ោង លើស​២៤​ម៉ោង​។ បើ​បដិសេធ​សំណើរ​​ករណី​ជា​រឿង​នយោបាយ​។

​នេះ​បើ​តាម​ការបញ្ជាក់​របស់​លោក​ហ៊ូ វ៉ាន់ តំណាង​គណបក្ស​សង្គ្រោះ​ជាតិ​។​​សូមលំអិត​ព័ត៌មាន​នេះ​នៅក្នុង​នាទី​ហេតុ​ការណ៏សំខាន់​ដោយ​មាន​សេចក្តី​រាយ​ការណ៏​​ពិស្តារ​ពី ឆេង សូរិយា។

សំលេងៈ

Audio clip: Adobe Flash Player (version 9 or above) is required to play this audio clip. Download the latest version here. You also need to have JavaScript enabled in your browser.

Vayo FM Song Request