​វី​ធី​​ផាត់​មុខ​ងាយៗ​​សម្រាប់​​មុខ​​មាន​​ខ្លាញ់

​មាន​មនុស្ស​ស្រី​ប្រុស​ជាច្រើន​ដែល​មាន​បញ្ហា​មុខ​ខ្លាញ់។​ អ្នក​ឧស្សាហ៍​ឡើង​ខ្លាញ់​លើ​ផ្ទៃមុខ​ប្រហែលជា​ពិបាក​ក្នុងការ​ផាត់មុខ​បន្តិច​ហើយ​ដោយសារ​តែ​វា​ធ្វើឲ្យ​ម្សៅ​​ឡើង​កក ឬ​ផាត់​មិន​ចូល​បានល្អ​។ សូម​ណែនាំ​វិធី​ងាយៗ​ពី​របៀប​ផាត់មុខ​សម្រាប់​អ្នក​មាន​មុខខ្លាញ់ ដែល​បង្ហាញ​ដោយ​មេជាង​នៅ​ហាង​ធ្វើ​សក់​ស្រីអូន​។​

​ដំបូង​អ្នក​ត្រូវ​លុប​លាងមុខ​ឲ្យ​ស្អាត​ដោយ​ប្រើ​ហ្វូម​។ បន្ទាប់មក​លាបម្ស៉ៅ​ទ្រនាប់ដែល​មាន​លក្ខណៈ​ជា B.B Cream លាប​សើៗ​ដោយ​ប្រើ​ដៃ ឬ​តប់​តិចៗ​ដោយ​ប្រើអេ​ប៉ុង​ហាប់​។​

​ប្រើ​ម្ស៉ៅ​ផាត់​សម្រាប់​មុខខ្លាញ់​លាប​ដោយ​អេ​ប៉ុ​ង បន្ទាប់មក​យក​ជក់​បោស​លើ​មុខ​ឲ្យ​សព្វ​ដើម្បី​ឲ្យ​សាច់​ម្ស៉ៅ​ស្មើ​ស្អាត មិន​កក​។ ប្រើ​ទឹក​សម្រាប់​បាញ់​មុខ​ពេល makeup ហើយ​ម៉ាស្សា​តិចៗ​ដើម្បី​ឲ្យ​ម្ស៉ៅ​ចូលស​ព្វ​ស្បែក​មុខ​ឃើញ​ម៉ដ្ឋ​ល្អ​។​

​អ្នកជំនាញ​រូបនេះ​បាន​បញ្ជាក់​ផង​ដែរ​ថា នារី​ដែល​មាន​មុខខ្លាញ់​គម្បី​មាន​ម្ស៉ៅ​ផាត់ និង​កំណាត់ ឬ​សំឡី​ជូត​មុខ​ដាក់​តាម​កាបូប​។ នៅពេល​ដែល​មុខ​របស់​អ្នក​ចេញ​​ខ្លាញ់​អ្នក​គួរតែ​ប្រើ​ក្រណាត់ ឬ​សំឡី​ផ្តិត​សម្អាត​វា​ជាមុនសិន បន្ទាប់​មក​សឹម​ផាត់ម្ស៉ៅ​ម្តងទៀត​ទើបមុខ​របស់​អ្នក​មិន​ឃើញក​ក​ម្ស៉ៅ​។​

​ម្យ៉ាងទៀត អ្នក​គូរ​ជៀសវាង​ការ​អេះ ឬ​កាន់​មុខ ព្រោះ​ដៃ​របស់​អ្នក​អាច​ចម្លង​មេរោគ​ទៅមុខ និង​ធ្វើឲ្យ​មុខចាប់​ឡើង​ខ្លាញ់​។ អ្នក​អាច​ជ្រើសរើស​ការ​លុបលាង​មុខ​​ដោយ​ទឹក​ក្ដៅឧ​ណ្ឌៗ​មួយថ្ងៃ​២​ដង ដើម្បី​កាត់បន្ថយ​ស្បែក​មុខខ្លាញ់​៕

Vayo FM Song Request