តើ​ជំងឺ​​របេង​​វា​រើ​​ឱ្យ​យើង​​ឈឺចាប់​​នៅ​ពេល​ណា​?

ជម្ងឺរបេង​ជា​ប្រភេទ​ជម្ងឺ​មួយ​ដែល​តែងតែ​កើតឡើង​លើ​ប្រជាជន​នៅលើ​ពិភពលោក​តែម្ដង។​ ពេល​កំលាំង​យើង​ចុះខ្សោយ​គឺ ​ប្រព័ន្ធ​ការពារ​យើង​ធ្លាក់​ចុះ​ខ្សោយ​​ញុំា​​​មិន​បាន ដេក​មិន​បាន​គ្រប់គ្រាន់​។​ល​។ នាំ​ឲ្យ​មេ​រោគរបេង​រើ​ឡើង​ធ្វើឱ្យ​យើង​ឈឺ​។

ពេល​មេ​រោគរបេង​ឆ្លង​ចូល​តាម​ច្រមុះ​(​តាម​មាត់​មាន​អត្រា​តិច​បំផុត​)​វា​ទៅទើ​នៅកូន​ថង់​សួត​របស់​យើង​។ ពេលនោះ​បើ​យើង​មាន​ប្រព័ន្ធ​ការពារ​ដែល​ខ្លាំង​ប្រព័ន្ធ​​ការពារ​ក៏​បាន​កំទេច​មេរោគ​អស់​ទៅ​។

បើ​ប្រព័ន្ធ​ការពារ​ខ្សោយ មេ​រោគរបេង​ក៏​អាច​សាយភាយ​បាន​ទៅ​សព្វ​ទីកន្លែង​ក្នុង​សរពាង្គ​កាយ​យើង វា​ទៅទើ​នៅ​កន្លែង​ណា​ក៏​នាំ​ឲ្យ​ឈឺ​នៅ​កន្លែង​នោះ​។

ហេតុនេះ​មេ​រោគរបេង​ក្នុង​ខ្លួន​ដែល​វា​សព្វ​ ពី​កន្លែង​ទាំងអស់​ក្នុង​រាងកាយ​យើង​។​ ភាគច្រើន​ណាស់​មនុស្ស​សុទ្ធតែមាន​មេ​រោគរបេង​ក្នុង​ខ្លួន​ដែល​វា​រង់ចាំតែ​ឱ​កាស​​ដែល​យើង​ខ្សោយ​វា​ក៏​រាតត្បាត​ឡើង​តែ​ប៉ុណ្ណោះ​។​

​បើ​ប្រព័ន្ធ​ការពារ​យើង​ខ្លាំង​វា​ក៏​សំងំ​ក្នុង​ខ្លួន​រហូត​អស់​មួយ​ជីវិត​ក៏​មាន​។​ ធ្ងន់ធ្ងរ​បំផុត​គឺ​ ពេល​មេរោគ​នេះ​វាយលុក​នៅក្នុង​ស្រោមខួរ​ក្បាល​វា​ស៊ី​រលួយ​សួត​អស់ តែម្តង​ពេល​ប្រព័ន្ធ​ការពារ​ចុះខ្សោយ​ខាំ្លង​។ ពេល​ខ្លះ​វា​ស៊ី​ពុក​ឆ្អឹងខ្នង​ឆ្អឹង​ចង្កេះ​ស្រោម​បេះដូង​ស្រោមពោះ​កូន​កណ្តុរ​នៅត្រង់​ក​ទៀតផង​។​ល​៕

Vayo FM Song Request