ការនាំ​ចេញ​​អង្ករ​​វៀតណាម​​នឹង​ធ្លាក់ចុះ​​នៅ​ឆ្នាំ​ក្រោយ​

​បើ​យោង​តាម​ការបញ្ជាក់​របស់​លោក Pham Dong Quang ប្រធាន​នាយកដ្ឋាន​ផលិតកម្ម​កសិផល​របស់​វៀតណាម​បានឲ្យដឹងថា ទិន្នផល​ស្រូវ​របស់​ប្រទេស​ខ្លួន​​នឹង​មាន​ការធ្លាក់​ចុះ​ចាប់​ពី​ឆ្នាំក្រោយ​នេះ​។

លោក​បន្តថា ការធ្លាក់ចុះ​នេះ​គឺ​បណ្តាលមកពី​កសិករ​បាន​ផ្លាស់ប្តូរ​ ចំពោះ​ការ​ផ្តោត​សំខាន់​ទៅ​ដំណាំ​ស្រូវ​មក​ដាំ​នូវ​ដំណាំ​ផ្សេងៗ​ទៀត​ដែល​ជា​តម្រូវការ​ចាំបាច់​របស់​ទីផ្សា មានដូចជា ដំណាំ​ពោត​ជាដើម​។

បើ​តាម​ការអះអាង​ពី​មន្ត្រី​វៀតណាម​ដដែល​ការផ្លាស់ប្តូរ​គោលដៅ​ក្នុង​ការដាំដុះ​នេះ នឹង​អាច​នាំឲ្យ​ប្រជាពលរដ្ឋ​មានជីវិ​ភាពប្រសើរជាង​មុន​តាមរយៈ​ការ​ដាំ​ដំ​ណាំ​​ផ្សេងៗ​ ​ទៀត​ដែល​អាច​ផ្តល់​កំរៃ​ខ្ពស់​។ ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ ក្រសួង​កសិកម្ម​របស់​វៀតណាម​នឹង​ធ្វើ​ការសិក្សា​ក៏ដូចជា​ដាក់​ចេញ​នូវ​ផែនការ​នៅ​ចុងឆ្នាំ ២០១៣​នេះ​។​

​ក្រុម​អ្នក​សេដ្ឋកិច្ច​មួយចំនួន​បាន​មើលឃើញ​ថា ប្រសិនបើ ផលិតផល​អង្ករ​របស់​វៀតណាម មាន​ការធ្លាក់​ចុះ​មែន​នោះ​វា​នឹង​ផ្តល់​ឪ​កាស​ដល់​ប្រទេស​ជា​គូរ​ប្រជែង​មានដូចជា ប្រទេស​ឥណ្ឌា និង ថៃ​ជាដើម​ក្នុង​ការទទួលបាន​ផលប្រយោជន៏​ចំពោះ​ការនាំ​ចេញ​អង្ករ​ទៅ​លក់​នៅ​បរទេស​។

ចាប់តាំងពី​ឆ្នាំ​២០០១​មក ប្រទេស​វៀតណាម​បាន​បង្កើន​ការនាំចេញ​អង្ករ​របស់​ខ្លួន​ទៅ​កាន់​ពិភពលោកជា ច្រើន តាមរយៈ​ការលើក​ស្ទួយ​វិស័យ​កសិកម្ម និង ការកែរ​ទំរង់​គួរឲ្យ​កត់សម្គាល់​ចំពោះ​បច្ចេកទេស​ក្នុងកា​រ​ដាំដុះ​។

បើ​តាម​មន្ត្រី​ជំនាញ់​របស់​វៀតណា​មឲ្យដឹងថា រដ្ឋាភិបាល​នឹង​មិន​កំណត់​ចំពោះ​បរិមាណ​ដែល​ត្រូវ​ផលិត​ចំពោះមុខ​ដំណាំ​នីមួយ​នោះទេ ដើម្បី​ឲ្យ​កសិករ​​មាន​ជំរើស​​ក្នុងការ​ដាំ​ដំណាំ​ដែល​ស្របទៅនឹង តម្រូវការ​ទីផ្សា​ជាក់ស្តែង​។ ប៉ុន្តែ​រដ្ឋាភិបាល នឹង​បន្ត​ខិតខំ​ក្នុង​ការផ្តល់​នូវ​បច្ចេកទេស​ដាំ​ដុះ​ឲ្យ​កាន់តែ​ប្រសើរ​ថែម​ទៀត​​។​​​(ដោយៈអ៊ុន រស្មី)

Vayo FM Song Request