​ក្រុមប្រឹក្សា​​ធ​ម្មនុ​ញ្ញ​​ព្រមាន​​ដាក់​ទោស​​ជន​​ណា​​​មិន​​​គោរព​​​តាម​​​ការ​​​សម្រេច​ខ្លួន

  • PDF

នៅថ្ងៃនេះ​ក្រុមប្រឹក្សាធម្មនុញ្ញ​បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន​ដោយ​ព្រមាន​ខ្លាំងៗ ចំពោះ​ជន​ណា​​ដែល​​មិន​​គោរព​តាម​​សេចក្តី​សម្រេច​​របស់​​ក្រុម​​ប្រឹក្សា​​ធម្ម​នុញ្ញ ​ឬ​​រារាំង​​ដល់​​កិច្ចប្រតិបត្តិការ​​របស់​​ក្រុម​ប្រឹក្សា​​ធម្មនុ​ញ្ញ​​ត្រូវ​ផ្តន្ទា​ទោស​​ដាក់​ពន្ធនាគារ ​និង​ត្រូវ​ពិន័យ​ជា​ប្រាក់ ឬ​ផ្តន្ទាទោស​ណាមួយ​ក្នុងចំណោម​ទោស​ទាំង​ពីរ​។

សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថាប័ន​កំពូល​មួយ​នេះ បាន​ធ្វើឡើង​ភ្លាមៗ បន្ទាប់​ពី​អង្គការ​ខុមហ្វ្រែល​បាន​សេចក្តីប្រកាស​កាលពី​ថ្ងៃ​ទី​១១ ខែ​កញ្ញា រិះគន់​ដល់​ដំណើរ​ការ​ដោះស្រាយ​បណ្តឹង​បោះឆ្នោត​របស់​ស្ថាប័ន​មួយ​នេះ​។

លោក​ព្រហ្ម​ញាណ វិចិត្រ អ្នកនាំពាក្យ​ក្រុមប្រឹក្សាធម្មនុញ្ញ​បានបញ្ជាក់​ថា ការចេញ​សេចក្តីប្រកាស​នេះ មិនមែន​​ព្រមាន​​ចំពោះតែ​អង្គការ​ខុមហ្វ្រែល​មួយ​នោះទេ គឺ​មាន​បណ្ឌិតៗ​មួយ​ចំនួន​ទៀត​ផង​ដែរ​។

សូម​​លម្អិត​ពត៌មាន​នេះ នៅក្នុង​នាទី​ហេតុការណ៍​សំខាន់​​​ដោយ​មាន​បទសម្ភាសន៍រ​វាង​ជា ធីរិទ្ធ ជាមួយលោក​ព្រហ្ម​ញាណ វិចិត្រ អ្នក​នាំ​ពាក្យ​ក្រុមប្រឹក្សា​ធម្មនុញ្ញ។

សំលេងៈ

Audio clip: Adobe Flash Player (version 9 or above) is required to play this audio clip. Download the latest version here. You also need to have JavaScript enabled in your browser.

Vayo FM Song Request