គ្រឿងភេសជ្ជៈជាគ្រឿងដែលយើងទទួលទានហើយអាចបញ្ជាក់ពីលក្ខណៈនិស្ស័យនៃការនិយមចូលចិត្តរបស់មនុស្សម្នាក់ៗ យើងក៏អាចសង្កេតនិងត្រួតពិនិត្យខ្លួនឯងដោយការនិយមចូលចិត្តទទួលទានភេសជ្ជៈប្រភេទនីមួយៗ។
កាហ្វេ
តាមការសិក្សាស្រាវជ្រាវដោយយាងតាមគោលការណ៏ចិត្តវិទ្យាគេបានរកឃើញ ថាអ្នកដែលចូលចិត្តទទួលទានកាហ្វេជាប្រចាំ អ្នកនោះជាមនុស្សដែលមានសេចក្តីសង្ឃឹមក្នុងជីវិតខ្ពស់បើប្រាថ្នាចង់ធ្វើអ្វីហើយតែតស៊ូព្យាយាម ធ្វើរហូតទទួលបានសម្រេច។ ជាមនុស្សដែលតែងតែប្រកាន់យកគោលការណ៏ជា ធំនិងមនុស្សដែលមានហេតុផល មានរបៀបរបបរៀបរយល្អស្រលាញ់សច្ចធម៌ ចូលចិត្តត្រង់ទៅត្រង់មក និងស្អប់ខ្ពើមបំផុតការកុហកបោកប្រាស។
ទឹកតែ
ចំពោះស្ត្រីដែលចូលចិត្តទទួលទានទឹកតែជាប្រភេទមនុស្សទន់ភ្លន់ ជាមនុស្សសុភាពរាបសារ ចូលចិត្តយកចិត្តអ្នកនេះអ្នកនោះ មនុស្សដែលនៅជិតតែងមានអារម្មណ៏កក់ក្តៅ។មនុស្សប្រភេទនេះអាច រស់នៅជាមនុស្សបានគ្រប់ក្រុម គ្រប់ប្រភេទប៉ុន្តែមានការប្រការខ្វះខាតមួយចំណុចគឺចូលចិត្តរារែក ក្នុងការសម្រេចចិត្តបន្តិច។
ទឹកភេសជ្ជៈផ្អែម
ស្ត្រីដែលចូលចិត្តទទួលទានភេសជ្ជៈផ្អែម តែងតែស្រលាញ់ភាពស្ងប់ស្ងាត់ ចូលចិត្តធ្វើការប្រភេទណាដែលមានសុវត្ថិភាពល្អមានចំណូលជាប្រចាំ ចូលចិត្តជីវិតដែលមានសុវត្ថិភាពខ្ពស់។មនុស្សប្រភេទនេះមានភាពមានៈ ប៉ុន្តែមានភាពព្យាយាមខ្ពស់ ចូលចិត្តជឿជាក់លើគំនិតខ្លួនឯង ច្រើនជាមនុស្សរឹងមិនចូល ចិត្តផ្លាស់ប្តូរអ្វីងាយ តែជាមនុស្សមានការអធ្យាស្រ័យខ្ពស់ ហើយចូលចិត្តសប្បាយច្រើននៅក្នុងជីវិត។
ទឹកផ្លែកឈើ
ទឹកផ្លែឈើជាគ្រឿងភេសជ្ជៈដែលស្ត្រីនិយមចូលចិត្តបំផុត។ចំពោះ លក្ចណៈនិស្ស័យអ្នកដែលចូលចិត្តគ្រឿងភេសជ្ជៈច្រើនជាមនុស្សស្រលាញ់ សុខភាព និងការងារមានភាពលម្អិតលម្អន់ជាមនុស្សឧស្សហ៏ព្យាយាម ជួយឈឺឆ្អាលអ្នកដទៃ និងមានសេចក្តីសុខច្រើនក្នុងពេលធ្វើការ។
































