អ៊ីរ៉ង​​ត្រៀ​ម​រួច​រាល់​​ក្នុង​​ការ​​ចូល​​តុ​​ចរចា​​ជា​ថ្មី​ ស្តី​ពី​​កម្ម​វិធី​​នុយ​ក្លេអ៊ែ​​

ប្រទេស​​អ៊ឺរ៉ង​​បាន​បញ្ជាក់​​ថា ​ខ្លួន​​ត្រៀម​​​​​ខ្លួ​ន​រួច​រា​ល់​ហើយ​ ក្នុង​​ការ​ពិភាក្សា​​ជាមួយ​នឹង​​ប្រទេស​​មហា​អំណាច​​ស្តី​ពី​​បញ្ហា​ អាវុធ​​នុយ​ក្លេអ៊ែរ​​របស់​ខ្លួន​​។​ នេះ​​បើ​​យោង​​តាម​​ការ​បញ្ជាក់​​របស់​ ប្រេ​សិត​​​ពិសេស​​ប្រទេស​​អ៊ីរ៉ង​កា​ល​ពី​ថ្ងៃ​​ព្រហស្បត៍​​។​ ប៉ុន្តែ​​យ៉ាង​ណា​​ក៏ដោយ​ អ៊ីរ៉ង​​បាន​បញ្ជាក់​ថា ​ច្បាស់​​ហើយ​ថា​ មិន​​អាច​​បោះបង់​​កម្មវិធី​​នុយក្លេអ៊ែរ​​ជា​ដាច​ខាត​​។​

​លោក Reza Najafi ​ប្រសិតរ​បស់​ប្រទេស​អ៊ឺរ៉ង ប្រចាំ​នៅ​ក្នុង​ភ្នាក់ងារ​ថាមពលនុយក្លេអ៊ែ​រ​អ​ង្ក ​ការ​សហប្រជាជាតិ ឲ្យដឹងថា ប្រទេស​របស់​ខ្លួន​ត្រៀម​ខ្លួន​រូ​ចរាល់​ហើយ ក្នុង​ការ​ចូល​តុ​ពិភាក្សា​ស្តីពី​បញ្ហា​កម្មវិធី​នុយក្លេអ៊ែរ​ជាមួយនឹង​ប្រទេស​មហាអំណាច​។​

​ការលើក​ឡើង​បែប​នេះ ​គឺ​ធ្វើ​ឡើងខណៈ គម្រោង​ចរចា​រវាង​ អ៊ីរ៉ង ​និង ​ប្រទេស​មហាអំណាច​គ្រោង​នឹង​ធ្វើឡើង ​នៅ​ថ្ងៃ​ទី ២៧ ខែ​កញ្ញា​ខាង​មុខ​ក្នុង​ទីក្រុង​វី​យ៉េន (Vienna)  នៃ​ប្រទេស​អូទ្រីស​។ ប៉ុន្តែ​យ៉ាងណា​ក៏ដោយ ប្រសិត​របស់​អ៊ីរ៉ង​រូបនោះ បាន​បញ្ជាក់​ហើយ​ថា ប្រទេស​អ៊ីរ៉ង​មិន​អាច​ឡើយ​ចំពោះ​ការបោះបង់​ចោល​កម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួន ព្រោះ​វា​ពិតជា​មាន​សារៈសំខាន់​ណាស់​។ កិច្ច​ពិភាក្សា​រវាង អ៊ីរ៉ង និង ប្រទេស​មហាអំណាច​នាពេលខាងមុខ​នោះ​គឺ​មិនមែន​ជា​លើក​ទី​១​នោះ ទេ​ព្រោះ​ចាប់តាំងពី​ដើម​មក មាន​កិច្ចចរចា​ចំនួន​១០​លើក​ហើយ ត្រូវបាន​ធ្វើឡើង​។ ​ប៉ុន្តែ​គ្មាន​ទេ​ភាព​ជោគជ័យ​សម្រាប់​ភាគី​ទាំងសងខាង​។​​

​ប្រទេស​មហាអំណាច​តែងតែ​ ចោទប្រកាន់​ប្រទេស​អ៊ីរ៉ង​ថា ការបង្កើន​ការ​ចំរាញ់​សារធាតុ​​អ៊ុយ​រ៉ា​ញ៉ូម​របស់​ប្រទេស​អ៊ីរ៉ង់​ គឺ​ដើម្បី​ផលិត​អាវុធ​នុយក្លេអ៊ែរ ​ប៉ុន្តែ​យ៉ាងណា​ក៏ដោយ អ៊ីរ៉ង​បដិសេធ​​ហើយ​​បដិសេធ​​ទៀតថា ​អ្វីៗ​​មិន​ដូច​ការ​ចោទ​ប្រកាន់​​នោះទេ ​ហើយ​ថា កម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួន​នោះ គឺ​បង្កើតឡើង​ក្នុងន័យ​សន្តិភាព​ដោយ​បំរើ​ដល់​ប្រយោជន៏​ប្រជាជន​។

​ទាក់ទង​នឹង​បញ្ហា​នេះ សហគម​ន៏​អន្តរជាតិ ក្នុងនោះ មាន​អាមេរិក​ជាដើម​បាន​ធ្វើ​ការដាក់ទណ្ឌកម្ម​លើ​អ៊ីរ៉ង​ជាច្រើន​ដង ដើម្បី​បង្ខំ​ឲ្យ​ប្រទេស​នេះ ព្រម​បោះបង់​កម្មវិធី​នុយក្លេអ៊ែ​រ​។ ប៉ុន្តែ​យ៉ាង​ណា​ក៏ដោយ គ្មានទេ សញ្ញា​ណាមួយ​ដែល​បង្ហាញ​ថា អ៊ីរ៉ង​ព្រម​ចុះចាញ់​តាមរយៈ​ទណ្ឌកម្ម​នេះ បើទោះបីជា ត្រូវ​ប្រឈម​នឹង​បញ្ហា​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​ក្តី​។ ផ្ទុយទៅវិញ អ៊ីរ៉ង​កាន់តែ​បង្កើន​ការ​ចំរាញ់​សារធាតុ​អ៊ុយ​រ៉ា​ញ៉ូម​កាន់តែ​ច្រើន​ថែមទៀត ​ដែល​ធ្វើ​ឲ្យ​សហគមន៏​អន្តរជាតិ​មាន​ការព្រួយ​បារ​ម្មយ៉ាង​ខ្លាំង​៕(ដោយៈ អ៊ុន រស្មី)​

Vayo FM Song Request