គណបក្ស​​សង្គ្រោះ​​ជាតិ​នៅតែ​​មានៈ​​ធ្វើ​មហា​​បាតុកម្ម ​បើ​ទោះជា​​គ្មាន​ការ​អនុញ្ញាត​​ពី​ក្រសួង​មហាផ្ទៃ​

  • PDF

លោក​យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​អះអាង​ឲ្យដឹងថា គណបក្ស​សង្គ្រោះ​ជាតិ​នឹង​នៅតែ​ធ្វើ​មហា​បាតុកម្ម​ចំពោះ​បី​ថ្ងៃ​​ជាប់ៗ​គ្នា​ដដែល ពោល​គឺ​ នៅ​ថ្ងៃទី​១៥ រហូត​ដល់​ថ្ងៃ​ទី​១៧ កញ្ញា​ខាង​មុខ និង​បន្ត​ធ្វើ​បាតុកម្ម​ជា​បន្តបន្ទាប់​ទៀត រហូតដល់​មាន​ដំណោះស្រាយ​។

ការបញ្ជាក់​ពី​ការធ្វើ​មហា​បាតុកម្មជា​បន្ត​ទៀត​ដោយ​​គ្មាន​​​ការ​អនុញ្ញាត​​ត្រឹមត្រូវ​​ពី​​​ក្រសួង​មហាផ្ទៃ​នេះត្រូវ​បាន​​អ្នក​ច្បាប់ ​អង្គការ សង្គម​ស៊ីវិល​ និង​ក្រសួង​មហា​ផ្ទៃ លើក​យក​​មក​​វិភាគ​និង​បក​ស្រាយ​ដោយ​លើក​ពី​មូលហេតុ​អះអាង​ផ្សេងៗ​គ្នា​។

ជា​ការសង្កេត​ឃើញ​ជាក់ស្តែង​បាតុកម្ម កាលពី​ថ្ងៃ​ម្សិលមិញ គឺ​មាន​ការប៉ះទង្គិច​គ្នា​មួយ​ប្រាវ រវាង​ក្រុមបាតុករ និង​សមត្ថកិច្ច និង​ធ្វើឲ្យ​មាន​មនុស្ស​រងរបួស​ផង​ដែរ​។

​តើ​តាម​ច្បាប់​បាតុកម្ម​ការធ្វើ​មហា​បាតុកម្ម​របស់​កណ​បក្ស​សង្គ្រោះ​ជាតិ ដែល​ធ្វើឡើង​ដោយ​គ្មាន​ការអនុញ្ញាត​បី​ក្រសួង​មហាផ្ទៃ​នេះ​ជា​ការរំលោភច្បាប់​ដែររឺទេ​?​

ហើយ​បើ​ក្នុង​ករណី​ដែលមាន​ជនណាម្នាក់​បង្ក​ឲ្យមាន​អំពើហិង្សា តើ​បុគ្គលណាខ្លះ​ជា​អ្នកទទួលខុសត្រូវ​? ជុំវិញ​សំនួរ​ទាំង​អស់នេះ សូមស្តាប់​នាទី​ហេតុ​ការណ៏​សំខាន់​ដោយ​មាន​សេចក្តី​​រាយ​ការណ៏​ពី​ឆេង សូរិយាៈ

សំលេងៈ

Audio clip: Adobe Flash Player (version 9 or above) is required to play this audio clip. Download the latest version here. You also need to have JavaScript enabled in your browser.



Vayo FM Song Request