ព័ត៌មានចុងក្រោយ:

ហ្វីលីពីន​៖​​ក្រុម​ឧទ្ទាម​​ជិត​១០០​នាក់​​ត្រូវបាន​​សម្លាប់​​និង​ចាប់ខ្លួន

ក្រុមមន្ត្រី​ហ្វីលីពីន​បាន​និយាយថា ក្រុម​ឧទ្ទាម​អ៊ីស្លាម​ជិត ​១០០​នាក់ ត្រូវបាន​កងទ័ព​រដ្ឋាភិបាល​សម្លាប់ និង​ចាប់ខ្លួន កាលពី​ថ្ងៃអាទិត្យ​នៅ​ខាងក្រៅ​ទីក្រុង​ហ្សាំ​បូអាន​ហ្កា ជា​ទី​ដែល​ក្រុម​ឧទ្ទាម​រណសិរ្ស​រំដោះ​ជាតិ​ម៉ូ​រ៉ូ (MNLF)​នេះ បាន​ចាប់​ជន​ស៊ីវិល​ជាង​១០០​នាក់ ធ្វើជា​ចំណាប់ខ្មាំង​។

ក្រុមមន្ត្រី​បាន​និយាយថា ក្រុម​ឧទ្ទាម​ចំនួន​៤២​នាក់​ត្រូវបាន​ចាប់ខ្លួន។ ប៉ូលិស​ និង​ ទាហាន​ហ្វីលីពីន​ចំនួន ​៦​នាក់​ ត្រូវបាន​សម្លាប់ ហើយ​អ្នកភូមិ​ចំនួន​៤​នាក់​ត្រូវ​បាន​សម្លាប់​ផងដែរ​។ ​

ការប៉ះទង្គិច​គ្នា​មួយ​សប្តាហ៍​មក​នេះ​រវាង​កងទ័ព​រដ្ឋាភិបាល ហ្វីលីពីន និង​ក្រុម​ឧទ្ទាម​បាន​សម្លាប់​មនុស្ស​ជាង​៦០នាក់​។

Vayo FM Song Request