​ស្វែងយល់​​ពី​ជំងឺ​​អា​ឡែក​​ស៊ី​ច្រមុះ​

  • PDF

​ច្រមុះ គឺជា​ផ្នែក​មួយ​នៃ​មុខ​របស់​មនុស្ស ហើយ​ច្រមុះ​មាន​រន្ធ​ចំនួន​ពីរ​ដែល​ត្រូវបាន​ចែកដាច់​ពី​គ្នា និង មាន​ផ្នែក​ពិសេស​មួយ​ដែល​អាច​ជួយ​អោយ​វា​ហិតក្លិន​បាន​។

ប៉ុន្តែ​ប្រសិនបើ​ច្រមុះ​លោក​អ្នកនាង​មាន​បញ្ហា​ជួបប្រទះ​ជំងឺ​ផ្សេងៗ ហើយ​វា​អាច​នឹង​មាន​ផលប៉ះពាល់​ជា​ច្រើន​ចំពោះ​សុខភាព​របស់​មនុស្ស​យើង​។

ជាក់ស្តែង ជំងឺ​អា​ឡែក​ស៊ី​ច្រមុះ ជា​ជម្ងឺ​មួយ​ប្រភេទ ដែល​បណ្ដាល​មកពី​ការ​រលាក​ច្រមុះ ឬ​ផ្លូវដង្ហើម​លើ ជាពិសេស​សារធាតុ​ដែល​មាន​ក្នុង​ខ្យល់​ធូលី លម្អង​ផ្កា ដែល​គេ​ហៅថា អា​ឡែក​ស្សែន។

ហើយ​នៅពេលដែល​មនុស្ស​បញ្ចេញ​នូវ​គ្រឿង ការពារ​ដែល​ហៅថា​អង់ទីគ័​រ ដើម្បី​ប្រឆាំង​ទប់ទល់​នឹង​អា​ឡែក​ស្សែន ដែល​មាន​នៅក្នុង​ខ្យល់​រួច ក៏​បង្កើតបាន​ជា​ជម្ងឺ​អា​ឡែក​ស៊ី​ច្រមុះ​នេះ​តែម្ដង​។

ដើម្បី​អោយ​កាន់តែ​ច្បាស់​អំពី​ជំងឺ អា​ឡែក​ស៊ី​ច្រមុះ​នេះ សូម​ស្តាប់​បទសំភាសន៍​រវាង ឈុន ម៉ា​រី​ណែ​ត និងលោក​វេជ្ជបណ្ឌិត ប្រាក់ ស៊ីថា ឯកទេស​ច្រមុះ​បំពង់​ក​ត្រចៀក​នៅ​មន្ទីរពេទ្យ​ព្រះ​អង្គ​ឌួង។

សំលេងៈ

Audio clip: Adobe Flash Player (version 9 or above) is required to play this audio clip. Download the latest version here. You also need to have JavaScript enabled in your browser.

Vayo FM Song Request