អាមេរិក​​-​អង់គ្លេស​ ទទូច​​ឲ្យ​​UN ​ដាក់​​គំនាប​​លើ​​ស៊ី​រី​​បញ្ហា​​អាវុធ​​គីមី​​

រដ្ឋាភិបាល​​ក្រុង​​វ៉ា​ស៊ីន​តោន​ អង់គ្លេស​ និង​​បារាំង​ បាន​​ធ្វើ​​ការ​ជជែក​​គ្នា​​ពី​​របាយ​ការណ៍​​របស់​​អង្គការ​ សហ​ប្រជាជាតិ​​ថា​ របាយការណ៍​​នេះ​ វា​​បាន​​បញ្ជាក់​​យ៉ាង​ច្បាស់​​ណាស់​​អំពី​ការ​ប្រើ​ប្រាស់​​អាវុធ​​គីមី​​របស់​​រដ្ឋាភិបាល ​ក្រុង​ដា​ម៉ាស ​មកលើ​​ក្រុមប្រឆាំង​ កាល​ពី​ថ្ងៃ​​ទី ២១ ​ខែ​​សីហា ​កន្លង​ទៅ​​ ដែល​​បាន​​សម្លាប់​​មនុស្ស​​ជាង​ ១ ​ពាន់​​នាក់​​។

អាមេរិក ​អង់គ្លេស ​និង​ បារាំង ​បាន​​អត្ថា​ធិប្បាយ​​ថា ​របាយការណ៍​​ការប្រើ​ប្រាស់​​អាវុធ​​គីមី​​នៅ​​ស៊ី​រី ​ដែល​​បាន​​ធ្វើ​​បទ​​បង្ហាញ​​ដោយ​​លោក ​បាន ​គីមូន​ អគ្គលេខាធិការ​អង្គការ​សហ​ប្រជា​ជាតិ​ ​វា​ល្មម​​គ្រប់​គ្រាន់​ក្នុង​​ការ​ដាក់​​គំនាប​​បន្ថែម​​ទៅ​លើ​​រដ្ឋអំណាច​​ស៊ី​រី ​ព្រោះ​​វា​​ពិត​​ប្រាក​ដ​ណាស់​​ថា ​លោក​​ប្រធានាធិបតី​​ស៊ី​រី​ អា​ស្សាដ​ បាន​​ប្រើប្រាស់​​អាវុធ​​គីមី​​ទៅ​លើ​​ក្រុម​​ឧទ្ទាម​​កាលពី​ថ្ងៃ​ទី ​២១ ​ខែ​សីហា​ ដែល​​បាន​​សម្លាប់​​មនុស្ស​​ជាង​ ១​ ពាន់​​នាក់​​។

ប្រទេស​មហាអំណាច​ទាំង ៣ ​បាន​ធ្វើ​ការសន្និដ្ឋាន​ចំពោះ​របាយការណ៍​ថា មានតែ​របប​លោក Bashar al-Assad ​តែមួយគត់​ប៉ុណ្ណោះ​ ដែល​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​ការវាយប្រហារ​នោះ​។​
ក៏ប៉ុន្តែ​សម្រាប់​រុស្ស៊ី​វិញ​ដែល​ជា​សម្ព័ន្ធមិត្ត​របស់​ស៊ី​រី បាន​ចេញមុខ​អះអាង​ការពារ​លោក​អាស្សាដ​ថា រដ្ឋអំណាច​ស៊ី​រី មិនអាច​ជា​អ្នកទទួលខុសត្រូវ​ចំពោះ​បញ្ហា​នេះ​ជាដាច់ខាត​។​កាលពី​ជាង​ពីរ​សប្តាហ៍​មុន​​ ក្រុម​អ្នក​ត្រួតពិនិត្យ​របស់​អង្គការសហប្រជាជាតិ ​បានបញ្ចប់​ការស្រាវជ្រាវ របស់ខ្លួន ក្នុង​កម្មវត្ថុ​ស្វែងរក​ធាតុ​ពិត​នៃ​ការប្រើប្រាស់​អាវុធ​គីមី ដែល​គេ​បាន​ចោទប្រកាន់​ចំពោះ​រដ្ឋា​ភិ បាល​លោក អា​សាដ ថា បាន​វាយប្រហារ​អាវុធ​គីមី​ចំពោះ​ក្រុម​ឧទ្ទាម​កាលពី​ថ្ងៃ​ទី ២១ ខែ សីហា​កន្លងទៅ ​នៅ​ទីក្រុង​ដា​ម៉ាស ប្រទេស​ស៊ី​រី ដែល​កាលណោះ​បាន​សម្លាប់​មនុស្ស​ប្រមាណ​ជាង​ ១​ពាន់​នាក់​។

គួររម្លឹកថា​​ កាលពី​ថ្ងៃ​សុក្រ​កន្លងទៅអគ្គលេខាធិការ​អង្គការ​សហ​ប្រជា​តិលោក ​Ban Ki-moon ​បានធ្វើការ ​ចោទប្រកាន់​​ដោយ​ត្រង់ៗ​​ចំពោះ​លោក ​ប្រធានាធិបតីស៊ិរី​ Bashar al-Assad ​ថា បាន​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋកម្ម ប្រឆាំង​ទៅនឹង​មនុស្សជាតិ​ជុំវិញ​ការប្រើប្រាស់​អាវុធ​គីមី​។​បញ្ហា​នៅ​ស៊ី​រី​ចាប់តាំងពី​មាន​ការវាយប្រហារ​ក្នុង​ប្រទេស​ស៊ី​រី​កាលពី​ថ្ងៃ​ទី ២១ ខែ សីហា កន្លងទៅ ដែល​បណ្តាលឲ្យ​មនុស្ស​ជាង ១​ពាន​នាក់​បាន​ស្លាប់​មក ភាព​តានតឹង​រវាង ស៊ី​រី និង ប្រទេស​មហាអំណាច​ជា ពិសេស​អាមេរិក​តែម្តង​បាន​កើនឡើង​យ៉ាងខ្លាំង ព្រោះ ប្រទេស​ទាំងនេះ​បាន​ចោទប្រកាន់ថា វា​ជា​ករណី​ប្រើប្រាស់​អាវុធ​គីមី​របស់​រដ្ឋាភិបាល​ស៊ី​រី​។ ប្រទេស​បារាំង និង​សហរដ្ឋអាមេរិក សុទ្ធតែ​បាន តាំងចិត្ត​រួចរាល់​ហើយ​ថា នឹង​រួមគ្នា​កម្ទេច​របប អា​ស្សាដ ចោល​ប្រសិនបើ​ស៊ី​រី​មិន​ព្រម​បោះបង់​អាវុធ គីមី​ទេនោះ ។

ចំណែក​ប្រទេស​មហាអំណាច​ធំៗ​ពីរ​ទៀត គឺ​ចិន និង​រស្ស៊ី​វិញ បាន​បដិសេធ​ដាច់​អហិង្កា​ចំពោះ​ការចង់​អន្តរាគមទៅ​លើ​រដ្ឋាភិបា​ល​ស៊ីរី​របស់ រដ្ឋាភិបាល​អាមេរិក​ផងដែរ​។ មិន​តែ​ប៉ុណ្ណោះ​ ប្រទេស​ទាំង​ពីរ​នេះ បានប្រកាសថា នឹង​ជួយ​ស៊ី​រី​ប្រសិនបើ អាមេរិក​បើក​ការវាយប្រហារ​មែន​នោះ​។​ជម្លោះ​ហែកហួរ​នៅក្នុង​ប្រទេស​ស៊ី​រី បាន​អូស បន្លាយ​អស់​រយៈពេល​៣០ ខែ​ទៅ​ហើយ ដែល​បាន​បណ្តាល ជីវិត​មនុស្ស ជាង​១​សែន​នាក់ ត្រូវបាន​សម្លាប់​យ៉ាង​វេទនា​បំផុត​ក្រោម​ភ្លើងសង្គ្រាម រវាង​ក្រុម​អ្នកប្រឆាំង និង​កងទ័ព​រដ្ឋាភិបាល​ស៊ី​រី។​(ដោយៈជា ធីរិទ្ធិ)

Vayo FM Song Request