​មនុស្ស​ ១២នាក់​​ស្លាប់​ ដោយ​សារ​​ខ្មាន់​កាំភ្លើង​​ម្នាក់​​បាញ់រះ ​នៅ​​កណ្តាល​​ទីក្រុង​​វ៉ាស៊ីនតោន​

សហរដ្ឋអាមេរិក​ បាន​​ជួប​ប្រទះ​​នឹង​​ការ​បាញ់​ប្រហារ​​ដ៏​​ព្រឺព្រួច​​មួយ​ទៀត​​ហើយ ​កាលពី​​ថ្ងៃ​ច័ន្ទ​​ម្សិល​មិញ​។ខ្មាន់កាំភ្លើង ​ជា​ជនជាតិ​​អាមេរិក​​ស្បែក​​ខ្មៅ​ម្នាក់ ពោ​ពេញ​​ទៅ​​ដោយ​​កំហឹង ​បាន​លើក​​កាំភ្លើង​​បាញ់​រះ​ទៅ​លើ​​ហ្វូង​​មនុស្ស​​បណ្តាល​ឲ្យ​​មាន​​អ្នក​ស្លាប់​​ចំនួន​ ១២នាក់ ​និង​​ជា​​ច្រើន​​នាក់​​ទៀត​​រងរបួស​។ សមរភូមិ​នេះ បាន​កើតឡើង​នៅ​ចន្លោះ​ម៉ោង​ប្រមាណ ៨ និង​២០​នាទី កាលពី​ថ្ងៃ​ច័ន្ទ ម្សិលមិញ ​ក្នុង​បរិវេណ​កងទ័ពជើងទឹក​អាមេរិក នា​ចំ​កណ្តាល​ទីក្រុង​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក​តែម្តង។ ខ្មាន់កាំភ្លើង​ដែលមាន​ចរិក​កាច​សាហាវ​ម្នាក់​នេះ ត្រូវបាន​គេ​ស្គាល់​ឈ្មោះ​ថា ​ Aaron Alexis ​មាន​វ័យ ៣៤ ឆ្នាំ  ​ធ្លាប់​បាន​ចូល​​បម្រើ​ការ​ក្នុង​​កង​​ទា​ហ៊ាន​​នាវា​​អាមេរិក​ ចាប់តាំង​ពី​ឆ្នាំ​២០០៧ ​រហូតដល់​​ឆ្នាំ​២០១១ ​។ នេះ​បើ​តាម​ការបញ្ជាក់​ពី​មន្ត្រី​កងទ័ព​ជើងទឹក​​អាមេរិក ។

ក្រោយ​ពី​មនុស្ស​១២​នាក់ បាន​ដាច់ខ្យល់​ស្លាប់​ទៅ ខ្មាន់កាំភ្លើង​ដែល​គេ​ស្គាល់​ថា​ជា​អតីត​ទា​ហ៊ាន​ជើង​ទឹក​នោះ ក៏​បាន​ចាប់ផ្តើម​បើក​ការបាញ់​តទល់​ទាំង​កម្រោល ជាមួយ​ប៉ូលីស​ទៀត រហូតដល់​ត្រូវ​គ្រាប់​ស្លាប់​ខ្លួន​ឯង​នៅ​ហ្នឹង​កន្លែងកើតហេតុ ។ បន្ទាប់​ពី​ព្រឹត្តិការណ៍​បាញ់សម្លាប់​ដ៏​ក្រេវក្រោធ​នោះ បាន​បែកធ្លាយ​ភ្លាម លោក​ប្រធានាធិបតី​អាមេរិក Barack Obama បាន​ចេញ​បញ្ជារ​អោយ​បង្ហូតទង់ជាតិ ត្រឹម​ពាក់កណ្តាល នៅ​សេត​វិមាន និង​វិមាន​រដ្ឋ​សភាជាតិ​អាមេរិក ​ដើម្បី​ចូលរួម​កាន់ទុក្ខ​ជាមួយ​ក្រុមគ្រួសារ​នៃ​សព​ជនរងគ្រោះ ។​ ជាមួយគ្នា​នោះ លោក ក៏​បាន​ថ្កោល​ទោស​​ចំពោះ​​អំពើ​​ដ៏​សាហាវ​​យ៉ង​ឃ្នង់​នោះ​​ផងដែរ ​និង​បាន​ហៅ​អំពើ​នោះ​ថា​ ជា​អំពើ​ដ៏​កំសាក​ និង​ថោកទាប​បំផុត៕(ដោយៈថា ថៃ ) 


Vayo FM Song Request