ព័ត៌មានចុងក្រោយ:

​វិធី​សាស្ត្រ​​ផាត់​តុប​តែង​ភ្នែក​​ពណ៌​​ខៀវ​

​ភ្នែក​គឺ ជា​ផ្នែក​មួយដ័​សំខាន់​នៃ​រូបរាងកាយ​របស់​មនុស្ស ហេតុដូច្នេះ​ហើយ​រាល់​សុភាព​នារី​ទាំងអស់​មាន ស្មារតី​យកចិត្តទុកដាក់​ខ្លាំង​ទៅលើ​ការតុបតែង​ភ្នែក​របស់​ពួកគេ​នៅ​ពេល​​ដែល​​សុភាព​នារី​​ត្រៀម​ខ្លួន​ សម្រាប់​ចូលរួម​កម្មវិធី​ពិធី​ពិសេសៗ ឬក៏​ជា​ទម្លាប់​នៃ​ការ​តុបតែង​ខ្លួន​។

​ខាងក្រោម​នេះ​គឺជា​វិធីសាស្ត្រ ដ៏​មាន​ប្រសិទ្ធភាព​ទៅលើ​​ការ​ជ្រើស​រើស​និង​ ផាត់​​តុប​តែង​ភ្នែក​​ ដើម្បី​ឲ្យ​​ទទួល​បាន​ភាព​​ស្រស់​​ស្អាត​​សម្រាប់​​អ្នកដែ​ល​​មាន​​ភ្នែក ពណ៌​​ខៀវ​៖ ​

ប្រដាប់​គូស​ពណ៌​ភ្នែក សុភាពនារី​ត្រូវ​ជ្រើសរើស​នូវ​ពណ៌​ភ្នែក​ដែល​មិន​ត្រឹមតែ​បង្កើន​ពណ៌​នៃ​ភ្នែក​ពណ៌​ខៀវ​របស់​នាង​កញ្ញា​នោះទេ តែ​វា​ក៏​ផ្តល់ឲ្យ​នូវ​ភាព​ទាក់​​ទាញ​​​​ថែម​​ទៀត​​​ផង​។

ពណ៌​ទឹកក្រូច ពណ៌​ទង់ដែង ពណ៌​ក្រ​ម៉ៅ ពណ៌​ប៉ែស ពណ៌​ត្នោត អាច​ជួយ​បង្ហាញ​ផ្លូវ​នូវេ​ជំរើស​ដែល​ល្អ​សម្រាប់​ការផាត់​ភ្នែកព​ណ៌​ខៀវ​។ ប្រសិនបើ​សុភាព នារី​​​មាន​​​ការ​​ស្ទាក់​ស្ទើរ​​ក្នុង​​ការ​ជ្រើសរើស​​ពណ៌​​ទឹក​ក្រូច​​យក​មក​ផាត់​​នោះ​​សុភាព​នារី​ក៏​អាច​យក​ពណ៌​ខ្មៅ​មក​ជំនួស​ក៏បាន ហើយ​វា​និង​ធ្វើឲ្យ​ភ្នែក​កាន់តែ​រលោង​​ស្រស់​​​ស្អាត​​បែប​​ធម្មជាតិ​។

​ប្រដាប់​គូស​ត្រេភ្នែក វា​គឺជា​ផែ​កមួយ​ដ៏​សំខាន់​សម្រាប់​ការ​តុ​ប​តែ​ថ​ភ្នែក​។ សូម​ចងចាំ​ថា កុំ​ប្រើ​ត្រេភ្នែក​ដែល​មាន​ពណ៌​ស្លេក​សម្រាប់​ភ្នែក​ដែល​មាន​ពណ៌​ខៀវ វា​មិនមែន​ជា​ជំរើស​ល្អ​ទេ​។

​ផ្ទុយ​ទៅវិ​សូម​ជ្រើសរើស​ត្រេភ្នែក ដែល​មាន​ពណ៌​មុត​ដូចជា ពណ៌​ត្នោត ពណ៌​ខ្មៅ និង​ខៀវចាស់​ចា​ដើម​។ ម៉ា​ស្កា​រ៉ា បើសិនជា​សុភាព​នារី​មាន​​ភ្នែក​ពណ៌​ខៀវ សូម​ជ្រើស​យក​ម៉ា​ស្កា​រ៉ា​ពណ៌​ខៀវចាស់ ជំនួស​ឲ្យ​ពណ៌​ខ្មៅ​វិញ ទើប​ទទួលបាន​ភាពស្រស់​ស្អាត​។

Vayo FM Song Request