អាហារ​ជួយ​​ឲ្យ​​អាការ​​ឈឺ​បំពង់​ក ​បាន​​ធូរ​ស្រាល​

១-ស៊ុតមាន់​ចៀន​(​យក​តែ​ពង​ស​)​អាច​ផ្តល់​ប្រូតេអ៊ីន​ដែលជា​សារ​ធា​ត​បង្ករ​ភាព​ងាយ​ស្រួល​ក្នុង​ការរំលាយ​អាហារ ហើយ​វា​ក៏​មាន​​ផល​ប្រយោជន៍​​អាច​​ជួយ​​កម្ចាត់​​​រោគ​​រ​លាក​​​បំពង់​ក និង​​​ជួយ​​​កាត់​​បន្ថយ​​​អាការ​​ឈឺ​បំពង់ក​​ឲ្យបាន​​ធូ​រ​ស្រាល​​ទៀត​ផង​។​

2-​ការ​ផឹកទឹក “​តែ​ខ្ញី​” ឬ តែ “​ទឹកឃ្មុំ​” ក្តៅ​ឧណ្ហៗ អាច​ជួយ​កម្ចាត់រោគរ​លាក និង​ទប់ស្កាត់​រមាស់​ព្រមទាំង​អាច​កាត់បន្ថយ​អាការ​ក្តៅ​​ដើម​ទ្រូង ​និង​អារម្មណ៍​តាន​តឹង​ទៀតផង​។

ម្យ៉ាងទៀត​ទឹកឃ្មុំ​អាច​ជា​រនាំង​បាំង​រោគ​នៅក្នុង​បំពង់ក ដែល​អាច​ទប់ស្កាត់​ការ​រំ​ញោច និង​បង្ករ​ទៅ​ជា​ក្អក​។

3-ទឹក​ក្រូចឆ្មារ និង​ទឹកឃ្មុំ សុទ្ធតែ​មាន​ប្រយោជន៍​ក្នុងការ​កម្ចាត់រោគរ​លា​ក និង​ប្រឆាំង​មេរោគ​។ ដូច្នេះ​ប្រសិនបើ​ផឹកទឹក​លាយ​គ្នា ពិតជា​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការ​សម្រាល​ការ​ឈឺបំពង់ក​។​

4-ការ​ទទួលទាន​មី​សរសៃ​ទន់ អាច​បន្ថយ​អាការ​ឈឺបំពង់ក ព្រោះ​នៅក្នុង​មី​សរសៃ​ទន់ សម្បូរ​ទៅដោយ​ជាតិ​កាក​សរសៃ ជាតិ​ដែក ស័ង្កសី ជីវជាតិ B1 B2 B3 និង​E។​

5-​ផ្លែ​ចេក​ជា​ប្រភេទ​ផ្លែឈើ​ពុំមាន​ជាតិ​ជូរ​ទន់​ដែល​ងាយ​នឹង​លេប​ដោយ​ពុំ​រំញោច​ដល់​បំពង់​ក​ឡើយ​។ ម្យ៉ាងទៀត​ផ្លែ​ចេក​ក៏​សម្បូរ​ជីជាតិ​B6 ជីវជាតិ​បូ​តា​ស្យូម​។​

6-​នៅក្នុង​មើម​ការ៉ុត​សម្បូរ​ទៅដោយ​ជីវជាតិ​A ជាតិ​កាក​សរសៃ និង​បូ​តា​ស្យូម ដូច្នេះ​នៅពេល​ឈឺ​បំពង់ក​យក​ល្អ​ត្រូវ​ទទួល​ទាន​ការ៉ុត​ស្ងោរ ឬ​ចំហុយ​តែ​ពុំ​ត្រូវ​ទទួល​​ទាន​ការ៉ុត​ឆៅ​ឡើយ ព្រោះ​បាន​ត្រឹមតែ​ធ្វើឲ្យ​រោគ​ឈឺបំពង់ក​កាន់តែ​ធ្ងន់​ថែម​ទៀត​។​

7-នំ​បន្ទះ​ធ្វើ​ពី​ម្សៅ​ស្រូវ​សាលី មាន​ផ្ទុក​សារធាតុ​ម្យ៉ាង​ដែល​អាច​រំលាយ​ជាតិ​កាក​សរសៃ និង​អាច​ជួយ​បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ូ​ល និង​សម្បូរ​ជាតិ​ប្រូតេអ៊ីន​ដែល​បង្កើន​ការ​​ឆ្អែត​ជាប់​ជានិច្ច​។ ម្យ៉ាងទៀត​នៅក្នុង​នំ​បន្ទះ​ម្ស៉ៅ​ស្រូវ​សាលី​បន្ថែម​ផ្លែ​ចេក ឬ​ទឹកឃ្មុំ​អាច​ជួយ​កាត់បន្ថយ​ការ​ឈឺបំពង់ក​៕

Vayo FM Song Request