កំដៅ​នយោបាយ​​​ថយ​ចុះ​ដោយ​សារ​​​​គណបក្ស​​ទាំង​​​ពីរ​​យល់​​គ្នា​​ច្រើន​

  • PDF

មេដឹ​នាំ​ជាន់ខ្ពស់​គណបក្ស​ប្រជា​ជនកម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ  នៅ​ថ្ងៃ​ទី​១៧ ខែ​កញ្ញា បាន​បន្ដ​ជួបគ្នា​ទៀត នៅ​វិមាន​រដ្ឋ​សភាជាតិ ដើម្បី​ពិភាក្សា​គ្នា ដោះស្រាយ​បញ្ហា​ប្រទេសជាតិ​។

ជា​លទ្ធផល នៅ​ក្នុង​ប្រជុំ​នៅ​ថ្ងៃ​ទី​ពីរ​នេះ គណបក្ស​ទាំង​ពីរ បាន​ពិភាក្សា​ទៅលើ​ការធ្វើ​កំណែទម្រង់​ស្ថាប័ន​ជាតិ​​ជា​ច្រើន ប៉ុន្ដែ​គណបក្ស​ទាំងពីរ មិនទាន់​បាន​សម្រេច​ភ្លាមៗ​នៅឡើយ​ទេ គឺ​ដកថយ​សិន ដើម្បី​ជជែក​គ្នា​ផ្ទៃក្នុង​គណបក្ស​រៀងៗ​ខ្លួន អំពី​ចំណុច​ខ្វែងគំនិត​គ្នា និង បញ្ហា​ជាតិ​សំខាន់ៗ មុន​ពេល​ជួប​ពិភាក្សា​គ្នា​បន្ដ​ទៀត​។

យ៉ាងណាក៏ដោយ កិច្ចប្រជុំ​កំពូល រវាង​មេដឹកនាំ គណបក្ស​ជាប់​ឆ្នោត​ទាំងពីរ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​គេ​មើលឃើញ ថា មាន​ការយោគយល់​គ្នា​ច្រើន ដែល​អាច​ឈាន​ទៅ ទម្លុះ​ទម្លាយ​វិបត្តិ​នយោបាយ ដែល​ជាប់គាំង នាពេល​នេះ​ផង​ដែរ​។ ជា​បន្ដ​សូម​ស្ដាប់​សេចក្ដីរាយការណ៍ ពី​ឃួន សុភ័​ក្រ នៅក្នុង​នាទី​ហេតុការណ៍​សំខាន់​ដូចតទៅ​៕

សំលេងៈ

Audio clip: Adobe Flash Player (version 9 or above) is required to play this audio clip. Download the latest version here. You also need to have JavaScript enabled in your browser.


Vayo FM Song Request