​អាមេរិក​​​គួរ​​ប្រើ​​​​ការ​ទូត ​ប្រសើរ​​​​ជាង​​​ប្រើ​​​កម្លាំង​​​កងទ័ព​​​ទៅ​លើ​​​ស៊ីរី​

ក្រោយពី​មាន​ការចោទប្រកាន់​របស់​បណ្តាល​ប្រទេស​នៅ​បច្ចិម​លោក​មួ​យ​ចំនួន​មាន​អាមេរិក បារាំង​ជាដើម​ថា កងកម្លាំង​រដ្ឋាភិបាល​លោក​អា​ស្សាដ កាល​ថ្ងៃទី ២១ ខែសីហា​កន្លងទៅ​បាន​ប្រើប្រាស់​អាវុធ​គីមី​វាយប្រហារ​ចំពោះ​ពួក​ឧទ្ទាម ដោយ​បាន​សម្លាប់​មនុស្ស​អស់​ជាង​១​ពាន់​នាក់​។

បញ្ហា​នេះ​បាន​ធ្វើឲ្យ​អាមេរិក​និង ​បារាំង​គម្រាម​វាយប្រហារ​ភ្លាមៗ​ចំពោះ​ប្រទេស​ស៊ី​រី ដោយ​មិន​ចាំបាច់​រងចាំ​លទ្ធផល​ស៊ើបអង្កេត​របស់​អង្គការសហ​ប្រជាជាតិ​​ជុំ​វិញ​​សារធាតុ​គីមី​នៅក្នុង​អាវុធ​នោះទេ​។

ប៉ុន្តែ​ស្ថានការណ៍​នេះ​ហាក់​នៅ​ទ្រឹង​បន្តិច បន្ទាប់​ពី​អាមេរិក​បាន​ពន្យា​ពេល​បើក​ការវាយប្រហារ​ចំពោះ​ប្រទេស​នេះ​ដោយ​ងាក​ទៅ​ចរចា​ជាមួយ​រុស្ស៊ី​។

លោក​បណ្ឌិត សុខ ទូច បណ្ឌិត​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​មក​ពី​ប្រទេស​រុស្ស៊ី​បាន​អះអាង​ថា ប្រសិនបើ​អាមេរិក​បើក​ការវាយប្រហារ​ទៅលើ​ប្រទេស​ស៊ី​រី​មែន​នោះ​អាមេរិក​នឹង​ខាតបង់​ធ្ញន់ធ្ញរ​ជា​ក់​ជាមិនខាន​។

សូម​​អញ្ជើញ​​ស្តាប់​បទ​សម្ភាស​រវាង​ជា ធីរិទ្ធ ជាមួយ​លោក​បណ្ឌិត​សុខ ទូច ដូចតទៅ​!

សំលេងៈ

Audio clip: Adobe Flash Player (version 9 or above) is required to play this audio clip. Download the latest version here. You also need to have JavaScript enabled in your browser.

Vayo FM Song Request