​ហ្វីលីពីន​​និង​​អាមេរិក​​ធ្វើ​សមយុទ្ធ​​យោធា​​នៅ​ជិត​​សមុទ្រ​​ចិន​​ខាងត្បូង​

​ប្រទេស​ហ្វីលីពីន និង​សហរដ្ឋអាមេរិក​នឹង​ចាប់ផ្តើម​ធ្វើ​សមយុទ្ធ​យោធារួមគ្នា​នៅ​សប្តាហ៍​នេះ នៅ​ដែនទឹក​នៃ​សមុទ្រ​ចិនខាងត្បូង ដែល​ជា​ដែនទឹក​កំពុង​មាន​ជម្លោះ​ជាមួយ​ប្រទេស​ចិន​។

សមយុទ្ធ​យោធា​ប្រចាំ​ឆ្នាំ​ដែល​មាន កងទ័ព​ម៉ា​រី​ន​ចំនួន​២.៣០០​នាក់​មកពី​ប្រទេស​ទាំង​២​នេះ គឺជា​ការពង្រឹង​ទំនាក់ទំនង​យោធា​រវាង​​ប្រទេស​ទាំង​២ ប៉ុ​ន្តែ​​វា​នឹង​នាំឲ្យ​មាន​ភាព​តានតឹង​បន្ថែមទៀ​ត​ជាមួយ​ប្រទេស​ចិន​។

​សមយុទ្ធ​យោធា​នេះ គឺ​បាន​នៅ​មុនពេល​ប្រធានាធិបតី​អាមេរិក​លោកបា​រ៉ាក់ អូ​បា​ម៉ា គ្រោង​នឹង​ធ្វើ​ទស្សនកិច្ច​នៅ​ទី​ក្រុម​ម៉ានីល ប្រទេស​ហ្វីលីពីន​នៅ​៣​សប្តាហ៍​​ក្រោយ និង​ស្របពេល​ដែល​ហ្វីលីពីន ស្វែងរក​ការគាំទ្រ​ពី​អាមេរិក បន្ទាប់ពី​មាន​ជម្លោះដែនសមុទ្រ​នៅ​សមុទ្រ​ចិន​ខាងត្បូង កាន់តែ​តានតឹង​ខ្លាំង​ឡើង​ជាមួយ​ប្រទេស​​ចិន​។​

Vayo FM Song Request