​បំរាម​​គោចរ​​ត្រូវបាន​​ដាក់​ ​ដោយសារ​​ក្រុម​​កសិករ​​កៅស៊ូ​ថៃ​​នៅតែ​បន្ត​​ធ្វើ​ការតវ៉ា​

​រដ្ឋាភិបាល​ថៃ​បាន​ដាក់​បំរាម​គោចរ​នៅ​ខេត្ត Nakhon Si Thammarat ភាគខាងត្បូង​នៃ​ប្រទេស​ នៅពេលដែល​មាន​ការតវ៉ាបិទ​ផ្លូវ​ធំ​របស់​ក្រុម​កសិករ​កៅស៊ូ​ថៃ ឈាន​​ចូល​ថ្ងៃ​ទី​២ ដើម្បី​បង្ខំ​ឲ្យ​រដ្ឋាភិបាល​ថៃ បង្កើន​ការផ្តល់​ប្រាក់​ឧបត្ថម្ភ​ដល់​ក្រុម​កសិករ​កៅស៊ូ​ទាំងនេះ និង​បន្ទាប់​ពី​មាន​ការប៉ះទង្គិច​ជាមួយ​ប៉ូលិស​បង្ក្រាប​បាតុកម្ម កាលពី​ថ្ងៃ​ចន្ទ នៅក្នុង​ខេត្ត​នេះ​។

តែ​យ៉ាងណាក៏ដោយ កាលពី​ថ្ងៃអាទិត្យ លោកស្រី Yingluck Shinawatra នាយករដ្ឋមន្ត្រី​ថៃ បាន​អំពាវនាវ​ដល់​ក្រុម​កសិករ​កៅស៊ូ​ទាំងនេះ ឲ្យ​បញ្ឈប់​ការបិទផ្លូវ ហើយ​លោក​ស្រី​បាន​និយាយថា រដ្ឋាភិបាល​បាន​យល់ព្រម​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ធន​កសិករ កៅស៊ូ​ទាំងនេះ​។​

Vayo FM Song Request