​បក្ស​ប្រឆាំង​​ស៊ី​រី​ជំរុញ​​ឲ្យ​ក្រុម​ប្រឹក្សា​សន្តិសុខ​​UN ប្រើ​​កម្លាំង​​អន្តរាគ​ម​ន៏​​នៅ​ស៊ី​រី​

​តាមរយៈ​ការ​ថ្លែង​តាម​កញ្ចក់​ទូ​រទស្ស​ន៏​អារ៉ាប់ លោក​Ahmad Jarba ​ជា​​មេ​បក្ស​​ប្រឆាំង​នៅ​​ស៊ី​រី​​បាន​​អះអាង​​ថា ដើម្បី​បញ្ចប់​ការសម្លាប់​រង្គាល់​ទៅលើ​​ប្រជាជន​​ស៊ី​រី ​គឺ​មាន​ការបញ្ចប់​រប​ប​ម៉ាស៊ីន​សង្គ្រាម​ក្នុង​ប្រទេស​ស៊ី​រី​តែប៉ុណ្ណោះ​។

ក្នុងន័យនេះ​លោកAhmad Jarba ចង់​មានន័យថា មានតែ​ការបញ្ចប់​របប​ដឹកនាំ​របស់​លោក Bashar al-Assad តែប៉ុណ្ណោះ​ដែល​អាច​បញ្ចប់​បញ្ហា​សង្គ្រាម​ដ៏​ស្មុគ​ស្មាញ់​បាន​។

ក្នុងនោះ​មេ​បក្ស​ប្រឆាំង​ស៊ី​រី ក៏​បាន​ជំរុញ​ឲ្យ​ក្រុមប្រឹក្សា​សន្តិសុខ​នៃ​អង្គការ​សហប្រជាជាតិ​ចាត់វិធានការ​ជាបន្ទាន់​ដោយ​ផ្អែក​ទៅលើ​ជំពូក​ទី​៧ នៃ​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ ដើម្បី​ប្រើ​កម្លាំង​អន្តរា​គម​ន៏​ក្នុងប្រទេស​ស៊ី​រី សម្រាប់​ជា​ការឆ្លើយតប​ទៅ​នឹង​ការប្រើប្រាស់​អាវុធ​គីមី​ដែល​ក្រុម​អ្នកជំនាញ់​ទើបតែ​បង្ហាញ់រ​បាយ​ការណ៏​​របស់​ខ្លួន​កាល​ពី​ពេល​ថ្មីៗ​នេះ​។

ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ គេ​មើលឃើញ​ថា ប្រទេស​បារាំង អង់គ្លេស និង អាមេរិក សុទ្ធតែ​មាន​ជំនោ​ទៅរក​អន្តរា​គម​ន៏ ខណៈពេល​ដែល​រុស្ស៊ី និង ចិន មិន​យល់ព្រម​នោះទេ ឲ្យមាន​ការចូលអន្តរាគមន៏​នៅ​ស៊ីរី​។

ដូច្នេះ​សេចក្តីសម្រេច​របស់​ក្រុម​ព្រឹក្សា​សន្តិសុខ​នៃ​អង្គការ​សហប្រជាជាតិ​​ ពិតជា​មិន​អាច​ដាក់​ចេញ​បាន​ដោយ​ងាយ​ឡើយ ព្រោះតែ​ការខ្វែងគំនិត​គ្នា​នេះ​។

សូមបញ្ជាក់​ថា រុស្ស៊ី និង​ចិន ដែល​ជា​សមាជិក​ក្នុង​ស្ថាប័ន​កំពូល​របស់​អន្តរជាតិ​នេះ​តែងតែ​ប្រឆាំង​ជានិច្ច​មិនឲ្យ​មាន​ការលូកដៃ​ចូលទៅក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​ស៊ី​រី​។​

​ស្របពេល​ជាមួយគ្នានេះ​ដែរ រុស្ស៊ី ដែល​ជា​មិត្ត​ស៊ី​រី​បាន​ចេញ​មុខ​ប្រកាស​ជាថ្មី​ម្តងទៀត ដោយ​បដិសេធ​មិនឲ្យ​ក្រុមប្រឹក្សាសន្តិសុខ​បើកផ្លូវ​ឲ្យមាន​អន្តរាគមន៏​ឡើយ​។

កាលពី​ពេល​ថ្មីៗ​កន្លងទៅ​ប្រធានាធិបតី​ស៊ី​រី លោក Bashar al-Assad បានប្រកាសថា ខ្លួន​មាន​បំណង​បោះបង់​អាវុធ​គីមី​ចោល​។ ហើយ​ប្រការ​នេះ​ក៏​ត្រូវបាន​ពិភពលោក​ស្វាគ​ម​ន៏​ផងដែរ​។

ចំណែក​អាមេរិក និង​រុស្ស៊ី ក៏​បាន​ព្រមព្រៀង​គ្នា​ថា នឹង​ធ្វើការ​បំផ្លាញ់​អាវុធ​គីមី​ក្នុងប្រទេស​ស៊ី​រី​ចោល​ឲ្យបាន​មុន​ពាក់កណ្តាល​ឆ្នាំ ២០១៤​។​(ដោយៈអ៊ុន រស្មី)​

Vayo FM Song Request