លោក​​Tony ​Abbott ​ស្បថ​​​កាន់​ដំណែង​​ជា​​នាយក​រដ្ឋមន្ត្រី​​អូស្ត្រាលី​​ផ្លូវការ​

​មាន​អាយុ​ ៥៥​ឆ្នាំ លោក​Tony Abbott បាន​ចូលធ្វើ​សច្ចាប្រណិធាន​ជា​នាយករដ្ឋមន្ត្រី​អូស្រា្តលី​ជា​ផ្លូវកា​រហើយ នៅ​ថ្ងៃ​ពុធ​ទី​១៨ ខែកញ្ញា​នេះ​នៅឯ​វិមាន​រដ្ឋា​ភិ​បាល​​​ក្នុង​រដ្ឋធានី Canberra ដែល​ស្ថិតនៅ​ចំ​ពីមុខ​ទេសាភិបាល Quentin Bryce​។

ពិធី​ឡើង​ស្ប​ថ​កាន់ដំណែង​ជា​រដ្ឋាភិបាល​ផ្លូវការ​​នេះ​បាន​ធ្វើឡើង បន្ទាប់​ពី​គណបក្ស​អភិរក្សនិយម​របស់លោក​Abbott ទ​ទូល​បាន​ជ័យជម្នះ​ភ្លូកទឹកភ្លូកដី​ពី​ការ​បោះឆ្នោត​ជាតិ កាលពី​ថ្ងៃ​ទី​៧ ខែ​កញ្ញា​កន្លងទៅ​ដោយ​បណ្តាល​ឲ្យ​គណបក្ស​ពលក​ម្ម​របស់​លោកនាយ​ក​រដ្ឋមន្ត្រី Kevin Rudd បាត់បង់​អំណាច​ពី​ដៃ​ទៅ​សូន្យ។​

​ក្នុង​ពិធី​នោះ​លោកនាយក​រដ្ឋមន្ត្រី​ថ្មីថ្មោង​របស់​ប្រទេស​អូស្រា្តលី​បាន​និយាយថា លោក​នឹងរៀប​​ចំ​​រចនាសម្ព័ន្ធ​គណៈរដ្ឋមន្ត្រី​ថ្មី​របស់​លោក​។ លោក​Tony Abbott អះអាងថា ពួកគេ​គឺ​សុទ្ធ​តែ​ជា​អ្នក​ពោ​ពេញ​ទៅដោយ​បទពិសោធន៍ ដែល​នឹង​ឡើង​ចួល​កាន់ដំណែង​ជា​រដ្ឋមន្ត្រី​ក្នុង​ប្រវត្តិសាស្ត្រ​​អូស្ត្រាលី​។ រដ្ឋមន្ត្រី​ថ្មីៗ​ទាំងនេះ​នឹង​ចូល​ស្ប​ថ​កាន់ដំណែង​ជា​ផ្លូវការ​នៅ​ថ្ងៃស្អែក​នេះ​។

​និយាយ​ពី​គោលនយោបាយ​របស់​គណ​បក្ស​អភិរក្សនិយម​រដ្ឋាភិបាល​របស់​លោក Abbott នឹង​ចាប់ផ្តើម​ផ្តោត​សំខាន់​ទៅលើ​បញ្ហា​សេដ្ឋកិច្ច និង​ជនអន្តោ​ប្រវេសន៍​​ខុស​ច្បាប់​ព្រមទាំង​លុប​ចោល​ពន្ធ​កាបូ​ន​ទៀត​ផង​ដែរ​។

ជា​រឿង​ដ៏​សំខាន់​នេះ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​លោក​កំពុងតែ​ឆ្ពោះទៅ​បញ្ឈប់​សកម្មភាព​លំហូរ​ចូល​នៃ​អ្នកស្វែករក​ទីជម្រក និង​បញ្ជួន​ត្រឡប់ពួក​ជនអន្តោប្រវេស​ន៍​តាមទួ​កទាំងទូក​ទាំងនោះ​ទៅកាន់​ប្រទេស​របស់​ពួក​គេ​វិញ៕(ដោយៈថា ថៃ)​

Vayo FM Song Request