នាយករដ្ឋ​មន្ត្រី​ថៃ​​នឹង​​អន្តរាគម​ន៏​​ករណី​អ្នក​ទោស​ថៃ​​នៅ​​កម្ពុជា​

កាលពី​ពេល​ថ្មីៗ​នេះ​ក្រុមគ្រួសារ​របស់​លោក វី​រ៉ា ស៊ុម​ខ្វាម​ឃី​ត ដែល​ជា​អ្នកទោស​ថៃ​កំពុង​ជាប់ពន្ធនាគារ​ក្នុងប្រទេស​កម្ពុជា​នោះ​បាន​ដាក់​សំណើរ​ទៅ​កាន់​នា​យក​​រដ្ឋមន្ត្រី​ថៃ គឺ​លោកស្រី​យី​ង​ឡាក់ ស៊ីន​ណា​វ៉ាត់ ឲ្យជួយ​អន្តរាគមន៏​លើ​បញ្ហា​នេះ ដើម្បី​អាច​ឲ្យ​លោក វី​រ៉ា ស៊ុម​ខ្វាម​ឃី​ត ឆាប់​រួចផុត​ពី​ការ​ជាប់​ពន្ធនាគា​ឆាប់​ៗ​។

ជា​ការឆ្លើយតប​វិញ​លោក​ស្រី យី​ង​ឡាក់ ស៊ីន​ណា​វ៉ាត់ ក៏​បាន​ប្រកាសថា លោកស្រី​នឹង​ចេញ​មុខ​ជួយ​ដោះស្រាយ​បញ្ហា​នេះ​ដោយ​ធ្វើ​ការសុំ​ឲ្យ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន​ របស់​កម្ពុជា​ឲ្យជួយ​អន្តរាគមន៏​ក្រោយពេល​រដ្ឋាភិបាល​ថ្មី ត្រូវបាន​បង្កើតឡើង​នា​ពេល​ឆាប់ៗ​។​

​សូម​បញ្ចាក់​ថា​កាលពី​ខែធ្នូរ​ ឆ្នាំ​២០១០ មាន​ជនជាតិ​ថៃ​ពី​រូប​ត្រូវបាន​អាជ្ញាធ​របស់​កម្ពុជា​ធ្វើការ​ចាប់ខ្លួន បន្ទាប់​ពី​អ្នក​ទាំងនេះ​បាន​ចូល​មក​កាន់​ទឹក​ដី​ក្នុង​ខេត្ត​បន្ទាយ​មានជ័យ​ដោយ​ខុសច្បាប់ ខណៈពេល​កម្ពុជា និង ថៃ​កំពុង​តែ​មាន​ជម្លោះ​ព្រំដែន​ដ៏​តានតឹង​។

ជនជាតិ​ថៃ​ទាំងពី​រូបនោះ​មានឈ្មោះ លោក​វី​រ៉ា ស៊ុម​ខ្វាម​ឃី​ត និង​ជំនួយការ​ម្នាក់ទៀត​ឈ្មោះ រ៉ា​ទ្រី ពី​ប៉ា​តា​ណា​ប៉ៃ​ប៊ូ​ន​។ ហើយ​ក្រោយមក​តុលា​កម្ពុជា​ក៏​បាន​ធ្វើ​ការកាត់ទោស​លោក វី​រ៉ា ស៊ុម​ខ្វាម​ឃី​ត​ជាប់ពន្ធនាគារ ​៨ឆ្នាំ និង​ជំនួយការ​ម្នាក់​ទៀត​ជាប់​ពន្ធនាគា​ចំនួន ៦​ឆ្នាំ ពី​បទ​ចារកម្ម​។

កាលពី​ខែ​កុម្ភៈ​កន្លង​ទៅនេះ​រដ្ឋាភិបាល​របស់​កម្ពុ​ជា​ក៏​សម្រេច​ដោះលែង​អ្នកទោស​ថៃ​ឈ្មោះ រ៉ា​ទ្រី ពី​ប៉ា​តា​ណា​ប៉ៃ​ប៊ូ​ន ចំណែក​លោក វី​រ៉ា ស៊ុម​ខ្វាម​ឃី​ត ក៏បាន​ត្រូវ​បាន​បន្ធូរបន្ថយ​ទោស​រយៈពេល ៦​ខែ​ផង​ដែរ​។

គួរកត់សម្គាល់​ថា​ការដោះលែង និង​ការបន្ធូរបន្ថយ​ទោស​លើ​អ្នកទោស​ថៃ​ទាំង​ពីរ​ខាងលើ​នោះ គឺ​ធ្វើឡើង​ក្រោយ​ពី​មាន​ការស្នើសុំ​របស់​រដ្ឋាភិបាល​ថៃ​មក​លើ​រដ្ឋាភិបាលក​ម្ពុ​ជា​ម្តង​រួចមកហើយ​។​(ដោយៈអ៊ុន រស្មី)​

Vayo FM Song Request