​បញ្ហា​​នយោបាយ​​នៅ​​កម្ពុជា​មិន​ប៉ះ​ពាល់​​ធ្ងន់ធ្ងរ​​ដល់​​វិស័យ​​ទេសចរណ៍​​​ទេ​

​វិស័យ​ទេសចរណ៍​មិន​បាន​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​នោះ​ទេ នៅក្រោយ​ការបោះឆ្នោត​ជាតិ​អាណត្តិ​ទី​៥ និង​បន្ទាប់ពី​មាន​បញ្ហា​ជាប់គាំង​នយោបាយ​ព្រមទាំង​មាន​ការធ្វើ​មហា​បាតុកម្មអហិង្សា​ដឹកនាំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​នា​ពេល​កន្លង​មក​។

ព្រឹត្តិការណ៍​ទាំងនេះ​មិន​បាន​បង្ក​ការប៉ះពាល់ និង​រំខាន​ដល់​ដំណើរ ទស្សនា​កំសាន្ត​របស់​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ​នៅក្នុង​ប្រទេស​កម្ពុជា​នោះ​ឡើយ។​នេះ​បើ​តាម​សំដី​របស់​លោក​អាង គឹម​អៀង ប្រធាន​សមាគម​ទី​ភ្នាក់ងារទេសចរណ៍​កម្ពុជា​។

សំលេងៈ

Audio clip: Adobe Flash Player (version 9 or above) is required to play this audio clip. Download the latest version here. You also need to have JavaScript enabled in your browser.

​យ៉ាងណាក៏ដោយ ថ្វី​ត្បិត​តែ​វិបត្តិ​នយោបាយ​មិន​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​វិស័យ​ទេសចរណ៍​ តែ​ក៏​បាន​ធ្វើអោយ​ប៉ះពាល់​ផងដែរ ដល់​ចំណូល​ពាណិជ្ជកម្ម និង សេវា​កម្ម ក្នុង​រយៈពេល​ខ្លី​។

ពិសេស​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ដែល​មាន​បំណង​មក​ទស្សនា​នៅក្នុង​ប្រទេស​កម្ពុជា​បាន​ផ្អាក​គម្រោង និង ការវិនិយោគទុន​មួយចំនួន​ក៏​ត្រូវ​លើក​ពេល​ផងដែរ​។(ដោយៈសៅ វិសាល)

Vayo FM Song Request