តើ​ព្រះរាជ​សារ​​​​​​មាន​​​តម្លៃ​​​ក្នុង​រូបភាព​​ណា​សម្រាប់​​គណបក្ស​​សង្គ្រោះ​​ជាតិ​?

  • PDF

ជំហរ​ទាមទារ​បង្កើត​គណៈ​កម្មា​ពិសេស ដើម្បី​ត្រួត​ពិនិត្យ​​ភាព​មិន​ប្រក្រតី​​នៃ​​ការ​​បោះ​​ឆ្នោត​​របស់​​គណបក្ស​​សង្គ្រោះ​​ហាក់​ដូច​​មាន​​សង្ឃឹម​តិ​ច​​ទៅៗ​ រឺ​អាច​និយាយ​​បាន​ទេ គណ​:​កម្ម​ការ​នេះ​មិន​អាច​លេច​ចេញ​រូបរាង​ឡើយ ពោល​គឺ​ ស្លាប់​មុន​នឹង​កើត​។

​ហេតុផល​៣​ធំៗ​ដែល​ត្រូវបាន​គេ​មើលឃើញ​ថា គណៈ​កម្មា​ពិសេស មិន​អាច​បង្កើតឡើង​ជា​អាទិ៍​ការធ្វើ​បាតុកម្ម​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ​រយៈ​បី​ថ្ងៃ ការស្នើរ​ពន្យារ​ពេល​ប្រជុំ​សភា និង កិច្ចប្រជុំ​ពីរ​លើក​រវាង​ថ្នាក់ដឹកនាំ​ទាំង​ពីរ​។

បី​ចំណុច​នេះ​គ្មាន​ចំណុច​ណាមួយ​បានធ្វើអោយ​គណៈ​កម្មា​ពិសេ​សលេច​ចេញ​រូបរាងបា​ន​សម្រេច​នោះ​ទេ​។ ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រើ​ទាំង​ផ្លូវ​ច្បាប់​ការ​ចចារ​សម្លេង​ប្រជាជន និង សុំ​ព្រះរាជ​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ ប៉ុន្តែ​នៅតែ​មិន​អាច​បាន​ជោគជ័យ​។​

​តើ​គណបក្ស​សង្គ្រោះ​ជាតិ​គួរ​បន្ត​ទាមទារ​បង្កើត​គណៈ​កម្មា​ពិសេសត​ទៅទៀត រឺ​គួរតែ​លះបង់​ជំហរ​ទាមទារ​បង្កើត​គណៈកម្មាកា​រ​ពិសេស​នេះ ដើម្បី​ចូលរួម​កិច្ច​ប្រជុំសភា និង ប្រើ​វិធីសាស្ត្រ​ផ្សេង​ដើម្បី​ទាមទារ​នូវ​អ្វី​ដែល​ខ្លួន​ចង់បាន​។

​ហើយ​ប្រសិនបើ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រកាន់​ជំហរ​មិន​ចូលប្រជុំ​សភា​ដោយសារ​គ្មាន​ការបង្កើត​គណៈកម្មការ​ពិសេស តើ​ព្រះរាជសារ​ពីរ​លើ​ក​របស់​ព្រះ​មហា​ក្សត្រ នឹង​មាន​តម្លៃ​ក្នុង​រូបភាព​សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ​?(ដោយៈឆេង សូរិយា)​

សំលេងៈ

Audio clip: Adobe Flash Player (version 9 or above) is required to play this audio clip. Download the latest version here. You also need to have JavaScript enabled in your browser.

Vayo FM Song Request