ជប៉ុន​​​ត្រួត​ពិនិត្យ​​រក​សារធាតុ​ពុលលើ​​​ផ្ទៃសមុទ្រ​​ជុំវិញ​​រោងចក្រ​ហ្វូ​គី​ស៊ី​ម៉ា

​អាជ្ញាធរ​នុយក្លេអែរ​ជប៉ុន​ដែល​​ហៅ​​កាត់​​ថា NRA កាលពី​ថ្ងៃ​ពុធ​កន្លង​ទៅ​បាន​ចាប់ផ្តើម​ត្រួតពិនិត្យ​សារធាតុ​វិទ្យុ​សកម្ម​នៅ​តំបន់​ឆ្នេរសមុទ្រ ក្បែរ​រោងចក្រ​ហ្វូ​គូ​ស៊ីម៉ា ដែល​បាន​ធ្លាយ​ចេញ​កាលពី​ឆ្នាំ២០១១ កន្លងទៅ​ដើម្បី​ស្រាវជ្រាវ តើ​សារធាតុ​វិទ្យុសកម្ម​នេះ​​មាន​​ផល​ប៉ះ​ពាល់​​ដែរ​ឬទេ​។ នេះ​បើ​យោង​តាម​សេច​ក្តី​រាយ​ការណ៍​របស់​ទីភ្នាក់ងារ​សារ​ព័ត៌មាន​ក្នុងស្រុក​។

​សេចក្តីរាយការណ៍​របស់​ភ្នាក់ងារ​សារព័ត៌មាន​ក្យូ​ដូ​បានឲ្យដឹងថា ការត្រួតពិនិត្យ នេះ​បានធ្វើឡើង​នៅលើ​ផ្ទៃ​សមុទ្រ​ដែល​មាន​ផ្ទៃក្រឡា២០​គីឡូ​ម៉ែត​កា​រេ នៅ​តាម​​ឆ្នេរសមុទ្រ និង​៥០​គីឡូម៉ែត្រ ទៅ​ភាគ​ខាងត្បូង និង​ខាងជើង​នៃរោងចក្រ​ថាមពល​នុយក្លេអែរ ហ្វូ​គូ​ស៊ីម៉ា ដោយ​ប្រើប្រាស់​នាវា ដើម្បី​ស្វែងរក​សារធាតុ​វិទ្យុ​សកម្ម​ដែល​អណ្តែត​លើ​ផ្ទៃ​សមុទ្រ​។

Vayo FM Song Request