​ព្យុះកំបុត​ត្បូង​នៅ​​មិច​ស៊ិចកូ​សម្លាប់​​មនុស្ស​​ដល់​​៨០​នាក់

មួយ​សបា្តហ៍​មកនេះ​នៅ​ភាគ​និរតី​នៃ​ប្រទេស​មិចស៊ិចកូ​បាន​ទ​ទូល​រង​ការវាយប្រហារ​ផ្ទួនៗ ពី​ព្យុះ​ត្រូពិច​ដោយ​បណ្តាលឲ្យ​មាន​មនុស្សជាង​៨០​នាក់ ស្លាប់​យ៉ាង​អា​ណោចអាធម៌​ជាទីបំផុត​។

រី​ដោយឡែក​មនុស្ស​ជាង​៥៨ នាក់​ផ្សេង​ទៀត ត្រូវបាន​គេ​រាយការណ៍​ថា កំពុងតែ​បាត់​ខ្លួន​នៅឡើយ បន្ទាប់​ពី​បាក់​ដី​កប់​នៅ​ភូមិ La Pintada ដែល​ស្ថិត​នៅក្នុង​រដ្ឋ Guerrero ប្រទេស​មិចស៊ិចកូ។​

​ហើយ​ឥឡូវ​ព្យុះ​ភ្លៀង​មួយ​នេះ​បាន​នឹង​កំពុងតែ​បង្កើន​ឥទ្ធិពល​របស់​ខ្លួន ដើម្បី​ប្រែក្លាយ​ទៅ​ជា​ព្យុះ​កំបុតត្បូង​ដ៏​កាច​សាហាវ​ដែល​ខិត​ទៅជិត​តំបន់​ខាងលិច​ឆៀង​ខាងជើង​ប្រទេស។

បើ​តាម​អ្នក​ឧតុនិយមវិទ្យា​អាមេរិក​បាន​អះអាង​ថា ព្យុះ​ប្រភេទ​នេះ​កំពុងតែ​គំរាម​គំហែង បង្ករ​សេចក្តី​វិនាស​កាន់តែ​ធ្ងន់ធ្ងរ​ថែម​ទៀត​។ ព្យុះ​Hurricane Manuel បាន​គួច​បោកបក់​ខ្យល់​១២០គីឡូម៉េត្រ ក្នុង​រយៈពេល​មួយ​ម៉ោង ហើយ​ក៏​កំពុងតែ​សំដៅ​ឆ្ពោះទៅ​រក​ឆ្នេសមុទ្រ​មិចស៊ិចកូ​ទៀតផង។​

​ក្នុង​ហេតុការណ៍​ដ៏​អាក្រក់​នេះ​ប្រធានាធិបតី​មិចស៊ិចកូ លោក​Enrique Pena Nieto បាន​និយាយ​​ថា ព្យុះ​កំបុតត្បួង​នេះ​មាន​ឥទ្ធិពល​កំណាច​បំផុត​ដោយ​បង្ក​ទៅ​ជា​ការបា​ក់ដី​សម្លាប់​ម​នុស្ស​យ៉ាងច្រើន។ យ៉ាងណាក៏ដោយលោក​មិនទាន់​អាច​បញ្ជាក់ បាន​នូវឡើយ​ពី​ចំនួន​សាកសព​ដែល​កប់​បាត់​នៅក្រោម​ផ្ទាំង​ដី។

និយាយ​ពី​ភ្ញៀវ​ទេសចរណ៍​បរទេស​រាប់ពាន់នាក់ ក៏​ត្រូវបាន​ជម្លៀស​តាម​យន្តហោះ​ចាក់ចេញ​ពី​តំបន់​គ្រោះថ្នាក់​ទៅ​កាន់​ទី​មាន​សុវត្ថិភាព​ដែរ។

គួរបញ្ជាក់​ថា នេះ​គឺជា​លើកទីមួយ ​ហើយសម្រាប់ប្រទេស​មិចស៊ិចកូ ដែល​ទ​ទូល​រង​ការ​វាយ​ប្រហារ​​ដោយ​ព្យុះ​កំបុតត្បួងដ៏​គ្រោះថ្នាក់​ជា​ទិបំផុត​ក្នុង​រយៈពេល​​២៤​ម៉ោង គិត​​ចាប់​ពី​​ឆ្នាំ​​១៩៥៨​មក៕​​(ដោយៈ​ថា ថៃ)​​

Vayo FM Song Request