ព័ត៌មានចុងក្រោយ:

​ប្រធានា​ធិបតី​​ស៊ី​រី​អះអាង​​ជា​ថ្មី ​ចំពោះ​​ជំហរ​​បំផ្លាញ​អាវុធ​គីមី​

​ក្នុង​បទ​សម្ភាស​ន៏​ជាមួយនឹង​ទូ​រទស្ស​ន៏ Fox News របស់​អាមេរិក​កាលពី​ថ្ងៃ​ពុធ​កន្លងទៅ​លោក Bashar al-Assad បាន​បញ្ជាក់​ជា​ថ្មី​ថា រដ្ឋាភិបាល​របស់​លោក​នឹង​​ធ្វើការ​កំទេច​អាវុធ​គីមី​ចោល ហើយ​ក្នុង​ដំណើរការ​នេះ​នឹង​ត្រូវ​ចំណាយ​ថវិការ​អស់​ប្រហែល ១​ពាន​លាន​ដុល្លា​អាមេរិក​។

កាល​ពី​សប្តាហ៏​មុន​អាមេរិក និង រុស្ស៊ី​បាន​ស្វាគ​ម​ន៏​យ៉ាងខ្លាំង​ចំពោះ​ការបើកទ្វាឲ្យ​មានការ​បំផ្លាញ់​អាវុធគី​មីពី​សំណាក់​រដ្ឋាភិបាល​ស៊ី​រី​បែបនេះ ហើយ​ទាំង​អាមេ​រិក​ និង​រុស្ស៊ី បាន​ព្រមព្រៀង​ជាមួយគ្នា​ហើយ​ថា នឹង​សហការ​រួមគ្នា​ដើម្បី​កំទេច​អាវុធ​គីមី​ឲ្យបាន​មុន​ពាក់កណ្តាល​ឆ្នាំ​២០១៤​។

​ជា​ការកត់សម្គាល់​ការ​ដែរ​លោក​ប្រធានាធិបតី​ស៊ី​រី Bashar al-Assad បង្ហាញ់​ពី​ជំហរ​ជា​ថ្មី​ទាក់ទង​នឹង​ការបំផ្លាញ់​អាវុធ​គី​មីនេះ គឺ​ស្របពេល​ដែល​ប្រទេស​មហា​​អំណាច​​លើ​ពិភពលោក​កំពុង​តែ​ខ្វែងគំនិត​គ្នា​ចំពោះ​ការឆ្លើយតប​ទៅនឹង​ការប្រើប្រាស់​អាវុធ​គីមី​ក្នុងប្រទេស​ស៊ី​រី កាលពី​ថ្ងៃ​ពេល​ថ្មីៗ​កន្លងទៅ​ដោយ​​បាន​​​បណ្តាល​​ឲ្យ​​​មនុស្ស​​ប្រមាណ​ ១​ពាន់​នាក់​បាន​ស្លាប់​។

ការខ្វែងគំនិត​គ្នា​នេះ គឺ​ក្រោយពេល​ដែល​ក្រុម​អ្នក​ជំនាញ់​របស់​អង្គការសហប្រជាជាតិ​បានបង្ហាញ់រ​បាយ​ការណ៏ស៊ើបអង្កេត​រប​ស់​ខ្លួន​ដោយ​បញ្ជាក់​ថា ពិតជា​មាន​ការប្រើប្រាស់​អាវុធ​គីមី​ក្នុង​ប្រទេស​ស៊ី​រី​មែន​។

ជាមួយគ្នានេះលោក​អាសា​ឌ បាន​បដិសេធ​ដាច់ខាត​ថា រដ្ឋាភិបាល​របស់​ខ្លួន​មិនមែន​ជា​អ្នក​នៅ​ពីក្រោយ​ខ្នង​ចំពោះ​ការវាយប្រហារ​ដោយ​អាវុធ​គីមី​នោះទេ​។​

​ក្រុម​បក្ស​ប្រឆាំង​ក្នុង​ប្រទេស​ស៊ី​រី​បាន​ជំរុញ​ឲ្យ​ក្រុមប្រឹក្សា​សន្តិសុខ​នៃ​អង្គការសហប្រជាជាតិ បើក​អន្តរា​គម​ន៏​ចូលទៅ​ក្នុង​ប្រទេស​នេះ​ដោយ​បញ្ជាក់​ថា មាន​តែ​វិធី​នេះ​ទេ ដែល​អាច​បញ្ចប់​បញ្ហា​ដ៏​ស្មុគស្មាញ់​បាន​។

យ៉ាងណាក៏ដោយ​រុស្ស៊ី​បានប្រកាស​ប្រឆាំង​ដាច់​ខាត់ មិនឲ្យ​មាន​ការចូលអន្តរាគមន៏​យោធា​ទៅ​ក្នុង​ប្រទេស​​ស៊ីរី​​នោះ​ទេ​។​(ដោយៈអ៊ុន រស្មី)

Vayo FM Song Request