ព័ត៌មានចុងក្រោយ:

​កុមារី​​ម្នាក់​ទៀត​ ស្លាប់​​ដោយ​សារ​ជំងឺ ​H5N1

  • PDF

កុមារី​ម្នាក់​នៅ​ខេត្ត​កំពត​ក្នុងចំនោម​ពីរ​នាក់ ដែល​ឆ្លង​ជំងឺ​ផ្តាសាយ​បក្សី​បាន​ស្លាប់​បាត់បង់​ជីវិត​ហើយ។

​នេះ​គឺជា​ករណី​ទី​២០ ហើយ​សម្រាប់​ឆ្នាំ​២០១៣​។ នេះ​បើ​យោងតាម​​របាយ​ការណ៏​អង្គការ​សុខភាព​​ពិភពលោក​។​

​គួរបញ្ជាក់​ថា កុមារ​ទាំង​ពីរ​នោះ​មាន​​ម្នាក់​​គឺ​កុមារី ​អាយុ​៥​ឆ្នាំ មកពី​ខេត្ត​​តាកែវ​និង​ម្នាក់​ទៀត​​ជា​កុមារី​​ដដែល​អាយុ​២​ឆ្នាំ មកពី​ខេត្ត​កំពត​។

កុមារី​អាយុ​២​ឆ្នាំ​នោះបាន​ស្លាប់​កាលពី​ថ្ងៃ​ពុធ ដែល​នេះ​ជា​ករណី​ទី​១១ ក្នុង​ឆ្នាំ​២០១៣​នេះ​។

ចំណែក​ស្ថានភាព​កុមារី មកពី​ខេត្ត​តាកែវ មាន​សភាព​ធម្មតា​និង​កំពុង​​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​៕

Vayo FM Song Request