ព័ត៌មានចុងក្រោយ:

កម្ពុជា​ត្រូវតែ​ធ្វើកំណែទម្រង់​ធ្ងន់ធ្ងរ និង​ស៊ីជម្រៅ​ទៅលើ​ប្រព័ន្ធ​ច្បាប់​

  • PDF

​កំណែ​ទម្រង់​នៃ​ការបោះឆ្នោត​អាចមាន​ពីរ គឺ​រយៈពេល​ខ្លី និង​រយៈពេល​វែង តាមរយៈ​យន្តការ​នានា​ដែល​មាន​តម្លាភាព និង​មាន​គណនេយ្យភាព​ជា​សាធារណៈ ដើម្បីអោយ​ដំណើរការ​បោះឆ្នោត ទទួលបាន​មកវិញ​នូវ​ភាព ជឿជាក់​។

​នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា លោក ព្រាប កុល បាន​និយាយថា ក្នុង​រយៈពេល​ខ្លី អង្គការ​តម្លាភាព អំពាវនាវ​ឲ្យ​បង្កើត​គណៈកម្មាធិការ​ស៊ើប​អង្គេត និង កំណែទម្រង់​បោះឆ្នោត ដោយ​មាន​ការចូលរួម​ពី​គណ បក្ស​នយោបាយ អង្គការ​សង្គម​ស៊ីវិល និង អ្នក​ត្រូតពិនិត្យ​ការបោះឆ្នោត ព្រមទាំង​ក្រុម​អង្គការ​អន្តរជាតិ​ដែល​ពាក់ព័ន្ធ ហើយ​គជប គួរ​មាន​តួនាទី​ក្នុង​ការផ្តល់​ជួន​នូវ​រាល់​ឯកសារ និង​ទិន្នន័យ​ទាំងអស់​។​

​សម្រាប់​រយៈពេល​វែង អង្គការ​តម្លាភាព​កម្ពុ​ជា បាន​ផ្តល់​អនុសាសន៍​ថា កម្ពុជា​ត្រូវតែ​ធ្វើកំណែទម្រង់​ធ្ងន់ធ្ងរ និង ស៊ីជម្រៅ​ទៅលើ​ប្រព័ន្ធ​ច្បាប់ ដើម្បី​បង្កើត​ឲ្យមាន​នូវ​ការ​ប្រកួតប្រជែង​មួយ​ប្រកប​ដោយ​ភាពយុត្តិធម៌ និង​ដើម្បី​ទ​ទូល​បាន​មក​វិញ​នូវ​ទំនុកចិត្ត​ចំពោះ​ការបោះឆ្នោត​នៅពេល​អនាគត ។ ក្នុងនោះ​រួមមាន គណៈកម្មាធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត គួរ​ត្រូវ​រំលាយចោល ហើយ​គណៈកម្មការ​ថ្មី​មួយ​ទ​ទូល​បន្ទុក​ការងារ​បោះឆ្នោត​ដែល​មាន​អាណត្តិ​ការងារ​ប្រកប​ដោយ​ភាព​ឯករាជ្យ មាន​ធម្មនុញ្ញភាព។

សំលេងៈ

Audio clip: Adobe Flash Player (version 9 or above) is required to play this audio clip. Download the latest version here. You also need to have JavaScript enabled in your browser.

​ជាមួយគ្នានេះ​អង្គការ​តម្លាភាព​កម្ពុជា ក៏បាន​លើកឡើង​ដែរ​ថា សម្រាប់​ដំណើរការ​ចុះឈ្មោះ​អ្នកបោះឆ្នោត ត្រូវ​លុបចោល​ទាំងស្រុង និង​បង្កើត​ឲ្យមាន​នូវ​ការ​ចុះឈ្មោះ​បោះឆ្នោត​ដោយ​ស្វ័យប្រវត្តិ តាមរយៈ​ការចុះបញ្ជី​អត្រានុកូលដ្ឋាន​មួយ ។

មិនតែប៉ុណ្ណោះ គណបក្សនយោបាយ​ទាំងអស់ គួរ​ធានាបាន​ថា មានលទ្ធភាព​ស្មើគ្នា និង​ប្រកបដោយ​ភាព​យុត្តិធម៌ ក្នុងកា​រទ​ទូល​បាន​ប្រព័ន្ធ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សាធារណៈ រួម​ទាំង​យន្តការ​នានា​ផ្សេង​ទៀត​ដែល​មាន​តម្លាភាព និង​មាន​គណនេ​យ្យ​ភាព​ជា​សាធារណៈ​ដែល​រួម​មាន​គណបក្សនយោបាយព្រម​ទាំង​សង្គម​ស៊ីវិល ៕

Vayo FM Song Request