ព្រះសង្ឃ​ជាង​១០០​អង្គតាំងសមាធិ​ស្នើសុំ​ព្រះមហាក្សត្រ​ពន្យារ​ពេល​ប្រជុំ​សភា​

  • PDF

(រូបភាពពីបណ្ដាញសង្គម) នា​ល្ងាច​ថ្ងៃ​ព្រហស្បត្ដិ៍ ទី​១៩ ខែកញ្ញា​នេះ មាន​ព្រះសង្ឃ​ចំនួន​ជាង​១០០​អង្គ បាន​តាំងសមាធិ​នៅ មុខ​សាល សន្និ​សីទ​ចតុមុខ ដើម្បី​ស្នើរ​សុំ​ព្រះមហាក្សត្រ ទ្រង់​ព្រះ​តំរិះ​ឡើងវិញ នូវ​ការកោះហៅ​តំណាងរាស្ដ្រ​ជាប់ឆ្នោត ចូល​រួម​ប្រជុំ​សភា​លើក​ដំបូង ដែល​គ្រោង​បើក​ធ្វើ​នៅ​ថ្ងៃ​ទី​២៣ ខែ​កញ្ញា ឆ្នាំ​២០១៣​ខាងមុខនេះ​។

​ដំបូង​ឡើយ ព្រះសង្ឃ​ទាំង​ជាង​១០០​អង្គ​នោះ មាន​បំណង​ចូល​ទៅ​បួងសួង សម្មាធិ​ខាងមុខ​ព្រះបរមរាជវាំង ដើម្បី​សុំ​ឲ្យ​ព្រះមហាក្សត្រ ពន្យារ​ពេល​សម័យប្រជុំ​សភា ប៉ុន្ដែ​ត្រូវបាន​សមត្ថកិច្ច​រារាំង​។

​អ្វី​ជា​ការកត់សម្គាល់ ក្រៅពីព្រះសង្ឃ ក៏នៅមានប្រជាពលរដ្ឋរយនាក់ដែរ បានជួបជុំគ្នា ដើម្បីសុំ​ឲ្យ​ព្រះមហា​ក្សត្រ ពន្យារ​ពេល​សម័យប្រជុំ​សភា ហើយកម្លាំង​សមត្ថកិច្ច​ចម្រុះ បាន​ដាក់​កម្លាំង​ការពារ និង​បា​រ៉ា​ស​នៅ​ជុំវិញ ព្រះបរមរាជវាំង ដើម្បី​ថែរក្សា​សន្ដិសុខ សុវត្ថិភាព​នៅ​ជុំ​បរិវេណ ព្រះបរមរាជវាំង​ផងដែរ​៕

Vayo FM Song Request